អភិបាលរាជធានីភ្នំពេញ​បានលើកឡើងថា​ រដ្ឋបាលរាជធានីភ្នំពេញបានយកចិត្ត​ទុកដាក់​អនុ​វត្ត​​​​គោលនយោបាយ «ភូមិ-សង្កាត់ មានសុវត្ថិភាព» ដែលធ្វើ​ឱ្យចំនួនបទល្មើសធ្លាក់ចុះ

AKP ភ្នំពេញ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០–

ឯកឧត្តម​ ឃួង​ ស្រេង​ អភិបាល​រាជធា​នីភ្នំ​ពេ​ញ​ បានលើកឡើងថា​ រដ្ឋបាលរាជធានីភ្នំពេញ បានយកចិត្តទុ​កដាក់​អ​នុវត្ត​គោល​ន​យោ​បា​យ​ «ភូមិ-សង្កាត់ មានសុវត្ថិភាព» ដោយរក្សាបាន សន្ដិសុខ-សណ្ដាប់ធ្នាប់សាធារណៈល្អ​ជូន​ប្រ​​ជាពលរដ្ឋ និងសង្គមជាតិ ដោយចំនួនបទល្មើសព្រហ្មទណ្ឌកើតមាន ៨៣៨លើ​១,០​៤៦​លើ​ក​ថយចុះ ២០៨លើក ស្មើនឹង ២០ភាគរយ។

ឯកឧត្តម​ បានអះអាងបែប​នេះនៅ​ក្នុង​សន្និ​សីទ​សារ​ព័​ត៍​មានបង្ហាញនូវអ្វីដែល​ជាភាព​រីក​ចម្រើន និងសមិទ្ធផលរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៦​ មិថុនានេះ​ នា​ទី​ស្តី​កា​រ​​គ​ណះរដ្ឋមន្រ្តី។ ឯកឧត្តម​ បានបន្តថា​ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បា​ន​ម្ចា​​ស់ការ​បង្រ្កាបបទល្មើសទាំងនេះ សរុបចំនួន ៧៤៩ករណី ស្មើនឹង៨៩,៣៧ភាគរយ នៃចំនួ​ន​ប​ទ​ល្មើ​សរួម ដែលនេះបង្ហាញឱ្យឃើញពីសញ្ញាវិជ្ជមាន នៃការថយចុះនូវចំនួ​នប​ទ​ល្មើ​សព្រហ្ម​ទ​ណ្ឌ​, សុខសុវត្ថិភាព និងកិច្ចសហប្រតិបត្តិការ បង្រ្កាបបទល្មើស កាន់តែមានប្រសិទ្ធភាព។ ឯក​ឧ​ត្តម​ គូសបញ្ជាក់ថា​ ដោយឡែកបញ្ហាជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ មានភា​ពល្អ​ប្រ​សើ​រ​ជា​បណ្ដើរៗ ហើយគម្រោងអភិវឌ្ឍន៍ជាច្រើន ទាំងផ្នែករដ្ឋ និងផ្នែកឯកជន បាននឹ​ង​កំ​ពុ​ង​ដំ​ណើ​រ​ការយ៉ាងសស្រាក់សស្រាំនៅរាជធានីភ្នំពេញ ក្នុងនោះ សមិទ្ធផ​លហេដ្ឋា​រច​នា​ស​ម្ព័​ន្ធ​រូ​ប​វ​ន្ត​ និងសំណង់សិល្បៈការ។

ឯកឧត្តម​ បានបន្ថែមថា​ ក្នុងនោះរោងចក្រវិនិយោគមានចំនួន ៧៥៥រោងចក្រ និង​ឧ​ស្សា​​ហកម្មធុនតូច-មធ្យម និងសិប្បកម្ម មានចំនួន ៤,៥៥៥មូលដ្ឋាន ដែលកំពុ​ងផ្ដ​ល់​កា​រ​ងា​រ​ដោ​យផ្ទាល់ ជូនកម្មករ-និយោជិតប្រមាណ៥២ម៉ឺននាក់ និងផ្ដល់​ការ​ងារដោ​យប្រ​យោ​ល​ប្រ​ហែ​ល​ ១លាននាក់ផ្សេងទៀត៕

ដោយ៖ ចាន់ សុធីវង្ស