សាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ រៀបចំពិធីសូត្រមន្តចម្រើនព្រះជន្មថ្វាយសម្តេចម៉ែ គម្រប់៨៤ យាងចូល ៨៥ ព្រះវស្សា

AKP ត្បូងឃ្មុំ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០–

ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត អញ្ជើញជាអធិបតីប្រារព្ធពិធីសូត្រមន្តចម្រើនព្រះជន្មថ្វាយព្រះពរព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា គម្រប់៨៤ យាងចូល ៨៥ ព្រះវស្សា នៅបរិវេណវត្តពោធិជ័យមង្គល ហៅវត្តដំណាក់ចារ ក្នុងឃុំស្រឡប់ ស្រុកត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០។
រូបថត៖ មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ