សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រៃវែង ប្រារព្ធពិធីថ្វាយព្រះពរដល់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ

AKP ព្រៃវែង ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០–

ឯកឧត្តម ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត អញ្ជើញដឹកនាំសមាជិក សមាជិកាគណៈកម្មាការ និងសហការី ព្រមទាំងក្រុមប្រតិបត្តិសាខាយុវជនកាកបាទក្រហមខេត្ត អ្នកស្ម័គ្រចិត្ត ប្រារព្ធពិធីថ្វាយព្រះពរថ្វាយ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៨៤ យាងចូល ៨៥ ព្រះវស្សា នៅក្នុងវត្តសុវណ្ណរស្សី នៅសង្កាត់កំពង់លាវ ក្រុងព្រៃវែង នៅព្រឹកថ្ងៃទី១៦ ខែ មិថុនា ឆ្នាំ២០២០។
រូបថត៖ មន្ទីរព័ត៌មានខេត្តព្រៃវែង