លោកត្រាំមានប្រសាសន៍ថាអតីតទីប្រឹក្សាលោកប៉ុលតុន នឹងបំពានច្បាប់ប្រសិនបើលោកបោះពុម្ពផ្សាយសៀវភៅ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព រ៉យតឺរ (១៦.០៦.២០)

អាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំបាននិយាយកាលពីថ្ងៃចន្ទថាអតីតទីប្រឹក្សាសន្តិសុខ​ជាតិរបស់លោកគឺលោកចនប៉ុលតុន នឹងរំលោភច្បាប់ហើយប្រឈមនឹងការទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌ   ប្រសិនបើសៀវភៅដែលលោកបានសរសេរអំពីពេលវេលារបស់លោកនៅក្នុងសេតវិមានត្រូវបានបោះពុម្ពផ្សាយ។ ​

លោកត្រាំ បានប្រាប់អ្នកសារព័ត៌មានថាលោកប៉ុលតុនដឹងថាខ្លួនឯងមានព័ត៌មានសម្ងាត់នៅក្នុងសៀវភៅ​ដែលបានសរសេរ និងខ្លួនឯងមិនទាន់បានបញ្ចប់បែបបទត្រួតពិនិត្យដែលតម្រូវចំពោះសៀវភៅ​ណាមួយដែលសរសេរ​ដោយអតីតមន្រ្តីរដ្ឋាភិបាលដែលធ្លាប់បានដឹងពីមានព័ត៌មានណាដែលត្រូវរក្សាជាសម្ងាត់ នោះ។

សូមបញ្ជាក់ផងដែរថាលោកត្រាំ បានបណ្តេញលោកប៉ុលតុន នៅក្នុងខែកញ្ញាឆ្នាំមុនបន្ទាប់ពី​លោកទំាងពីរខ្វែងយោបល់គ្នាបន្តិចបន្តួចលើបញ្ហាគោលនយោបាយការបរទេស ។