អភិបាលខេត្តបន្ទាយមានជ័យ នាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋ យោធិនពិការ ចំនួន៥២០ គ្រួសារ នៅស្រុកស្វាយចេក

AKP បន្ទាយមានជ័យ ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ —

ឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងក្រុមការងារសាខាកាកបាទក្រហមខេត្ត នាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋ យោធិនពិការ ចំនួន៥២០ គ្រួសារ នៅក្នុងមណ្ឌលអភិវឌ្ឍន៍យោធិនពិការ៣១៧ តេជោភ្នំឆត្រ ក្នុងភូមិតេជោភ្នំឆត្រ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០។
រូបថត៖ មន្ទីរព័ត៌មានខេត្តបន្ទាយមានជ័យ