ក្រសួងរ៉ែ ប្រកាសអនុវត្តន៍ផែនកាអនុគ្រោះ និងលើកទឹកចិត្តចំពោះការប្រើ ប្រាស់​អគ្គិសនីរបស់វិស័យឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម

AKP ភ្នំពេញ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០

ក្រសួងរ៉ែ និងថាមពលបានប្រកាសដាក់ឱ្យអនុវត្តន៍ផែនការអនុគ្រោះ និងលើកទឹកចិត្ត ចំពោះការប្រើប្រាស់អគ្គិសនី របស់វិស័យឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម ចាប់ពីខែមិថុនា ដល់ខែតុលាឆ្នាំ២០២០។នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងរ៉ែ និងថាមពលដែលមានចុះហត្ថលេខាដោយឯកឧត្ដម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល

ក្នុងប្រកាសរបស់ក្រសួងរ៉ែនិងថាមពលឯកឧត្ដម ស៊ុយ សែមបានសម្រេចដាក់​ឱ្យ​អនុវត្តន៍ផែនការអនុគ្រោះ និងលើកទឹកចិត្តចំពោះការប្រើប្រាស់អគ្គិសនី របស់វិស័យឧស្សាហកម្ម កសិម្ម ពាណិជ្ជកម្ម និងសេវាកម្ម ពីខែ មិថុនា ដល់ខែ តុលា ឆ្នាំ ២០២០ «ដែលមានគោលដៅកែសម្រួលការបង់ថ្លៃប្រើប្រាស់អគ្គិសនី ដែលទីតាំងឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្មបានប្រើពីខែ មិថុនា ដល់ខែ តុលា ឆ្នាំ ២០២០» ដើម្បីជួយសម្រួលទាំងការលំបាកក្នុងការបង់ថ្លៃអគ្គិសនីរបស់ទីតាំងដែលមានបរិយាកាសអំណោយផលអាចបង្កើនសកម្មភាពផលិកម្ម ឬអាជីវកម្ម ក្នុងរយៈពេល អនុវត្តការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា  ក្នុងការទប់ស្កាត់ការចំលងមេរោគកូដ១៩ ចំពោះ«ផែនការ អនុគ្រោះនឹងលើកទឹកចិត្តចំពោះការប្រើប្រាស់អគ្គីសនរបស់វិស័យឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និង សេវាកម្ម ពីខែ មិថុនា ដល់ខែ តុលា ឆ្នាំ ២០២០មានខ្លឹមសារ ដូចខាងក្រោម៖ ទី១. ផ្តល់ការអនុគ្រោះ លើកលែងការបង់ថ្លៃអគ្គិសនីតាម លក្ខខណ្ឌអប្បបរមា និងលើកលែង ការបង់ថ្លៃតាមលក្ខខណ្ឌអានុភាព រួចអនុញ្ញាតឱ្យបង់ថ្លៃអគ្គិសនីត្រឹមតែចំនួនគីឡូវ៉ាត់ម៉ោង ដែលបានប្រើប្រាស់ជាក់ស្តែងតាមអត្រាថ្លៃមធ្យម ចំពោះទីតាំងឧស្សា ហកម្ម កសិកម្ម  ពាណិជ្ជកម្ម និងសេវាកម្ម ណាដែលរងគ្រោះដោយការព្យួរ ឬបន្ថយសកម្មភាពផលិតកម្ម ឬអាជីវកម្ម ទោះជាទីតាំងនោះប្រើអគ្គិសនីដែលផ្គត់ផ្គង់ដោយ អគ្គិសនី កម្ពុជា ឬ ក៏ផ្គត់ផ្គង់ដោយអ្នកផ្គត់ផ្គង់ឯកជន ដែលទិញប្រភពអគ្គិសនី ពី អគ្គិសនីកម្ពុជា ក៏ដោយ។ ទី២. រក្សាស្ថានភាពផ្គត់ផ្គង់ និងការបង់ថ្លៃអគ្គិសនីដូចមុន ដោយមិនមានការ កែប្រែ ចំពោះ ទីតាំងឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្មណា ដែលមិនមាន ការប៉ះពាល់ធំដុំ អាចបន្តដំណើរការផលិតកម្ម ឬអាជីវកម្មរបស់ខ្លួនជាធម្មតាប្រហាក់ ប្រហែលពេលមុន ទី៣. ផ្តល់ការលើកទឹកចិត្តដោយបន្ថយថ្លៃអគ្គិសនីចំនួន ២៥ភាគរយ លើការបង់ថ្លែអគ្គិសនីដែលបានប្រើលើសពីចំនួនប្រើប្រចាំខែមធ្យមក្នុងរយៈពេល ៣ ខែ ដើមឆ្នាំ (ពីខែ មករា ដល់ខែ មីនា) ចំពោះទីតាំងឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និង សេវាកម្មណា ដែលបរិយាកាសអំណោយផលអាចបង្កើនសកម្មភាពផលិតកម្ម ឬ អាជីវកម្មរបស់ខ្លួន ជួយទប់ការថយចុះនៃសេដ្ឋកិច្ច ក្នុងរយៈពេលនុវត្តន៍ការណែនាំរបស់រាជ រដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការចម្លងមេរោគកូវីដ១៩ ។

ឯកឧត្ដមរដ្ឋមន្រ្ដីបានបញ្ជាក់ថា ផែនការអនុគ្រោះ និងលើកទឹកចិត្តចំពោះការប្រើប្រាស់អគ្គិសនីរ បស់វិស័យឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម ពីខែ មិថុនា ដល់ខែ តុលា ឆ្នាំ ២០២០ ដែលដាក់ឱ្យអនុវត្តន៍នៅក្នុងប្រកាសនេះ មានវិសាលភាពអនុវត្តន៍ លើការផ្គត់ផ្គង់អគ្គិសនីទាំងឡាយ ដែលយកប្រភពអគ្គិសនីពីបណ្តាញជាតិ ទាំងការផ្គត់ផ្គង់ដោយអគ្គីស កម្ពុជាផ្ទាល់ និងទាំងការផ្គត់ផ្គង់ដោយអ្នកកាន់អាជ្ញាបណ្ណបញ្ជូនរង ឬចែកចាយអគ្គិសនីឯកជន។ ផែនការនេះ គ្រាន់តែ ជាផែនការដែលអនុញ្ញាតឱ្យ​មានការអនុវត្តដោយឡែក ចំពោះអ្នកប្រើប្រាស់ អគ្គិសនីដែលបានកំណត់ក្នុងប្រការ១ខាងលើ នៅក្នុងរយៈពេលនៃការប្រើប្រាស់អគ្គិសនីពីខែ មិថុនា ដល់ ខែតុលា ឆ្នាំ ២០២០ ប៉ុណ្ណោះ មិនមែនជាការធ្វើវិសោធនកម្មខ្លឹមសារ ផែនការបន្ថយថ្លៃលក់អគ្គិសនីឱ្យអ្នកប្រើប្រាស់ និងផែនការកែទម្រង់ការបង់ ថ្លៃលក់អគ្គិសនីរបស់អ្នកប្រើប្រាស់ សម្រាប់ឆ្នាំ ២០២០ និងឆ្នាំ ២០២១ដែលដាក់ឱ្យអនុវត្តន៍ដោយប្រកាសរបស់ក្រសួងរ៉ែ និងថាមពល លេខ០០៤០.រថ.អវថ.ប្រក ចុះថ្ងៃទី១៤ ខែ មករា ឆ្នាំ ២០២០ ឡើយ ។

ជាមួយគ្នានេះ ក្នុងប្រកាសឯកឧត្ដមរដ្ឋមន្រ្ដីបានបន្ដថា ការផ្តល់ការអនុគ្រោះ លើកលែងការបង់ថ្លៃអគ្គិសនីតាមលក្ខខណ្ឌអប្បបរមា និងលើកលែងការបង់ថ្លៃតាមលក្ខខណ្ឌអានុភាព រួចអនុញ្ញាតឱ្យបង់ថ្លៃអគ្គិសនីត្រឹមតែចំនួនគីឡូវ៉ាត់ម៉ោង ដែលបានប្រើជាក់ស្តែង តាមអត្រាថ្លៃមធ្យម ចំពោះទីតាំងឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម ណា ដែលរងគ្រោះដោយ ការព្យួបន្ថយសកម្មភាព ផលិតកម្ម ឬ អាជីវកម្ម គឺជាបន្ទុកផ្ទាល់របស់អ្នកផ្គត់ផ្គង់អគ្គិសនីនៃទីតាំងនីមួយៗ។ការលើកទឹកចិត្តដោយបន្ថយថ្លៃអគ្គិសនីចំនួន ២៥ភាគរយ លើការបង់ថ្លៃអគ្គិសនីដែលបានប្រើ លើសពីចំនួនប្រើ ប្រចាំខែមធ្យមក្នុងរយៈពេល ៣ ខែ ដើមឆ្នាំ (ពីខែ មករា ដល់ខែ មីនា) ចំពោះទីតាំងឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម ដែលបរិយាកាសអំណោយផល អាចបង្កើនសកម្មភាពផលិតកម្ម ឬអាជីវកម្មរបស់ខ្លួន ជួយទប់ការថយចុះនៃសេដ្ឋកិច្ច ក្នុងរយៈពេលអនុវត្តការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការទប់ស្កាត់ការចម្លងមេរោគកូវីដ១៩ គឺជាបន្ទុករបស់អគ្គិសនីកម្ពុជា ទាំងក្នុងការផ្គត់ផ្គង់ដោយអគ្គិសនីកម្ពុជាផ្ទាល់ និងទាំងក្នុងការផ្គត់ផ្គង់ដោយអ្នកកាន់អាជ្ញាបណ្ណបញ្ចូនរង ឬចែកចាយអគ្គិសនីឯកជន ដែលយកប្រភពអគ្គិសនី ពី អគ្គិសនីកម្ពុជា ។ ចំពោះពេលវេលា វិធានការ យន្តការប៉ះប៉ូវរបស់ អគ្គិសនីកម្ពុជា ដើម្បីឲ្យអ្នកកាន់ អាជ្ញាបណ្ណ បញ្ចូនរង ឬ ចែកចាយអគ្គិសនឯកជន អនុវត្តការលើកទឹកចិត្តឱ្យទីតាំងឧស្សាហកម្ម កសិកម្មពា ណិជ្ជកម្ម និងសេវាកម្ម និងលក្ខខណ្ឌ លម្អិតនៃការអនុវត្តផែន ការខាងលើ អាជ្ញាធរអគ្គិ សនីកម្ពុជា អាចធ្វើការសម្រេច និងដាក់ឱ្យអនុវត្តន៍ទៅតាមការកំណត់របស់ច្បាប់ ស្តីពីអគ្គិសនី នៃព្រះរាជាណាចក្រកម្ពុជា ។ ទន្ទឹមនេះ អង្គភាព និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលរួមមាន អគ្គនាយកដ្ឋានថាមពល មន្ទីររ៉ែ និងថាមពល រាជធានី/ខេត្ត អាជ្ញាធរអគ្គិសនីកម្ពុជា អគ្គិសនីកម្ពជា និងអ្នកកា ន់អាជ្ញាបណ្ណធ្វើ សេវាកម្មបញ្ហានរង និងចែកចាយនៅក្នុងព្រះរាជាណាចក្រកម្ពុជត្រូវរួមគ្នារអនុវត្តន៍ «ផែនការអនុគ្រោះ និងលើកទឹកចិត្តចំពោះការប្រើប្រាស់អគ្គិសនីរប់សវិស័យឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម ពីខែ មិថុនា ដល់ខែ តុលា ឆ្នាំ ១០២០» ដែលបានកំណត់នៅក្នុងប្រកាសនេះ ឱ្យបានសុក្រឹត និងមានប្រសិទ្ធភាព ដើម្បីឈានទៅសម្រេចគោលដៅ សម្រួលដល់ការលំបាក និងជួយកលើកទឹកចិត្ត ចំពោះការប្រើប្រាស់អគ្គិសនីរបស់ទីតាំងឧស្សាហកម្ម កសិកម្ម ពាណិជ្ជកម្ម និងសេវាកម្ម ក្នុងរយៈពេលអនុវត្តការណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការទប់ស្កាត់ការចម្លងមេរោគកូវីដ១៩

ដោយ ប៊ុនរិទ្ធ