ធនាគារ​ ជីប​ ម៉ុង ក្លាយ​ជា​ដៃ​គូ​ហិរញ្ញវត្ថុ​ជាទីទុកចិត្តនិង​យូរអង្វែង​សម្រាប់អតិថិជន​ខេត្ត​សៀម​រាប​

AKP ​សៀមរាប ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០

ធនាគារ ជីប ម៉ុង បានសម្ពោធ​ធនាគារ ជីប ម៉ុង សាខាខេត្តសៀមរាបជាផ្លូវការនិងក្លាយខ្លួនជា​ស្ថាប័ន​ហិរញ្ញវត្ថុជាទីទុកចិត្ត និងជាដៃគូវិនិយោគ​ដ៏ជោគជ័យយូរអង្វែងសម្រាប់ប្រជាពលរដ្ឋ​​ក្នុង​ខេត្តសៀមរាប

បើទោះបីជាវិស័យទេសចរណ៍​នៅ​ខេត្តសៀមរាបកំពុងរងផលប៉ះពាល់ ដោយសារតែជំងឺកូវីដ១៩ ក៏ដោយ​​ ក៏​ធនាគារ ជីប ម៉ុង សម្រេចវិនិយោគក្នុងខេត្តនេះ​ ដើម្បី​​ចូលរួម​​ពង្រឹងទំនុកចិត្តវិនិយោគិនក្នុងខេត្ត ព្រ​ទាំង​ផ្តល់ជូនដំណោះស្រាយហិរញ្ញវត្ថុ និង​ផ្ដល់​សេវាធនាគារសំខាន់សម្រាប់បំពេញតម្រូវការរបស់ប្រជាពលរដ្ឋក្នុងកំឡុងពេលនេះ ក៏ដូចជាពេលអនាគត។

ប្រធាន​​​ក្រុម​​ប្រឹក្សា​ភិបាល​​ក្រុមហ៊ុន ជីប ម៉ុង និង​​ជា​ម្ចាស់​​ភាគ​ហ៊ុន​​ធនាគារ ជីប ម៉ុងលោក​ឧញ៉ា​​​​ លាង ឃុន​ ​មានប្រសាសន៍ថា «ធនាគារ ជីបម៉ុង គឺជាពាណិជ្ជកម្មរបស់ក្រុមហ៊ុន ជីប ម៉ុង ដែលមានវត្តមាន និងកេរ្តិ៍ឈ្មោះ​លើទីផ្សារកម្ពុជា​ជិត៤០ឆ្នាំមកហើយ និងជាបណ្តុំនៃ​​ក្រុមប្រឹក្សាភិបាល និង​ថ្នាក់ដឹកនាំ ដែលមានបទពិសោធន៍ ជំនាញវិជ្ជាជីវៈនិង​ទេពកោសល្យខ្ពស់ ក្នុង​ការ​​កំណត់​គោលដៅវិនិយោគច្បាស់លាស់រឹងមាំ យូរ​អង្វែង និង​​ប្រកប​​ដោយ​ឆន្ទៈខ្ពស់ ដើម្បី​​សម្រេច​បេសកម្ម​ដោយ​ជោគជ័យ និងស្ថិតនៅជាមួយអតិថិជនជានិច្ច»។

ត្រឹមតែរយៈពេលជាងមួយឆ្នាំ ធនាគារ ជីប ម៉ុង បានពង្រីកសាខា​ធនាគារបាន១០ទីតាំងភ្នាក់ងារធនាគារចំនួន៥០ និង​គ្រោងពង្រីកឱ្យបាន៥០០ទីតាំងក្នុងឆ្នាំនេះ ដៃគូទូទាត់ ចំណា​​យ​ផ្សេង​ៗ​ចំនួន៤០០កន្លែងនិងកម្មវិធីទូរស័ព្ទដៃ Bank! Bank!

ធនាគារ ជីប ម៉ុង សាខាខេត្តសៀមរាប គឺជាសាខាទី១០នៃធនាគារជីប ម៉ុង។ ដូច្នេះ​ធនាគារ​នេះ​​ប្រតិបត្តិការបាន​រាជ​ធានី​ខេត្ត​ហើយ គឺ​​រាជធានីភ្នំពេញ ខេត្តបាត់ដំបង ​​ខេត្ត​កំពង់ចាម និង​ខេត្ត​​សៀមរាប

ដោយ គង់ សិរីរ័ត្ន