ការប្រកួតកីឡាសូហ្វតេន្នីសជើងឯកថ្នាក់ជាតិចាប់ផ្តើមដំណើរការ

AKP ភ្នំពេញ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ការប្រកួតកីឡាសូហ្វតេន្នីសជ្រើសរើសជើងឯកថ្នាក់ជាតិ លើទី៤ និងពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៧ ប្រចាំឆ្នាំ២០២០បានចាប់ផ្តើមដំណើរការថ្ងៃទីហើយពីថ្ងៃទី១៥ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០ នៅទីលានសហព័ន្ធកីឡាសូហ្វតេន្នីសកម្ពុជា នៃពហុកីដ្ឋានជាតិអូឡាំពិក។

យោងតាមមន្ត្រីបច្ចេកទេសសហព័ន្ធកីឡាសូហ្វតេន្នីសកម្ពុជាបានឱ្យដឹងថា សម្រាប់ការប្រកួតជើងឯក ថ្នាក់ជាតិនេះមានវិញ្ញាសាដាក់ឱ្យប្រកួតចំនួន៧ ខណៈការប្រកួតពានរង្វាន់សម្តេចក្រឡាហោម ស ខេង មានវិញ្ញាសាចំនួន៤ មានវិញ្ញាសាក្រុមបុរសនារី និងឯកត្តជនយុវជនក្រោម១៥ឆ្នាំ បុរសនារី ដោយប្រើប្រាស់ទីលានប្រកួតចំនួន៤។

ព្រឹត្តិការណ៍នេះមានប្រតិភូ គ្រូបង្វឹកកីឡាករ កីឡាការិនីចូលរួមប្រជែងមេដាយចំនួនាក់ក្នុងនោះមាកីឡាករ ៣៩នាក់ និងកីឡាការិនី២៤នាក់មកពីសមាគមក្លឹបចំនួន៦។ សមាគម​-​ក្លឹប​កីឡា​សូ​ហ្វ​តេន្នី​ស​ចំនួ​៦នេះមានដូចជា​ក្រសួងមហាផ្ទៃ អគ្គស្នងការ​នគរបាល​ជាតិ ក្រសួងការពារជាតិ​ ខេត្តកំពង់ស្ពឺ​ ខេត្តកំង់ឆ្នាំ​ និង​ក្លឹប​អង្គការ​មិត្តសម្លាញ់​។

បើតាមការបញ្ជាក់របស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ប៊ុនហេង អនុប្រធានទី១សហព័ន្ធកីឡាសូហ្វតេន្នីកម្ពុជាមានប្រសាសន៍កន្លងទៅថ្មីៗនេះថា ព្រឹត្តិការណ៍ទាំងពីរនេះនឹងជួយពង្រឹងគុណភាពបច្ចេកទេសស់កីឡាករ កីឡាការិនីឡើងវិញ ក្រោយពីការសម្រាកអស់រយៈពេលជាច្រើនខែ ដោយសារវិបត្តិជំងឺកូវីដ១៩ 

ដោយ ហេង ណាលីន