អ្នកកាសែតដែលរិះគន់លោកឌុយតែតេ ត្រូវបានផ្តន្ទាទោសក្នុងករណីប្រមាថ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (១៥.០៦.២០)

ហ្វីលីពីន៖ អ្នកសារព័ត៌មានហ្វីលីពីនល្បីឈ្មោះម្នាក់ត្រូវបានផ្តន្ទាទោសនៅថ្ងៃច័ន្ទនេះក្នុងករណីប្រើពាក្យប្រមាថតាមអ៊ីនធឺណិត ។

អ្នកសារព័ត៌មាននោះមានឈ្មោះ រេសា អាយុ ៥៦ ឆ្នាំនិងមានគេហទំព័រព័ត៌មានរបស់អ្នកស្រីឈ្មោះរ៉េបភ្លឺ ( Rappler ) ដែលបានក្លាយជាគោលដៅនៃការស៊ើបអង្កេតបន្ទាប់ពីផ្សព្វផ្សាយរឿងរ៉ាវដែលរិះគន់គោលនយោបាយរបស់លោក ឌុយតែតេ រួមទាំងសង្គ្រាមគ្រឿងញៀនរបស់លោកដែលបានសម្លាប់មនុស្សរាប់ពាន់នាក់។

តុលាការបានផ្តន្ទាទោសអ្នកស្រីឱ្យជាប់ពន្ធនាគារអាចចាប់ពី ៦ ខែដល់ ៦ ឆ្នាំហើយអ្នកស្រីត្រូវបានអនុញ្ញាតឱ្យនៅក្រៅឃុំបណ្តោះអាសន្នដោយរង់ចាំការប្តឹងឡើងឧទ្ធរណ៍ ។