ប្រទេសចិនរកឃើញករណីកូវីដ ១៩ ថ្មី មានការកើនឡើង

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (១៥.០៦.២០)

ចិន៖ យោងតាមកាសែតបរទេសបានឲ្យដឹងដា ប្រទេសចិនបានរកឃើញចំនួននៃការឆ្លងកូវីដ ១៩ ខ្ពស់បំផុតក្នុងរវាងប៉ុន្មានខែនេះ ។  ការរកឃើញនេះ  ត្រូវបានប្រកាសនៅថ្ងៃអាទិត្យនេះ   ដែលជំរុញឲ្យអាជ្ញាធរបានបិទផ្នែកមួយចំនួននៃទីក្រុងប៉េកំាង  ដើម្បីការពារការងើបឡើងវិញនៃការឆ្លងកូវីដ ១៩  ក្នុងពេលដែលប្រទេសនៅក្នុងទ្វីបអ៊ឺរ៉ុបកំពុងត្រៀមអនុវត្តការបន្ថូរបន្ថយ នៅក្នុងសប្តាហ៍នេះ ។

ទីផ្សារលក់ដុំមួយកន្លែងនៅទីក្រុងប៉េកំាង ដែលជាកន្លែងគេប្រទះឃើញមានវីរុសនោះ  ត្រូវបានបិទនៅចុងសប្តាហ៍នេះ ។

លំនៅដ្ឋាននៅក្បែរទីផ្សារនោះ ត្រូវដាក់ឲ្យស្ថិតក្នុងការតាមដាន បន្ទាប់ពីមានការរកឃើញករណីកូវីដ ១៩ ថ្មីចំនួន ៣៦ ក្នុងទីក្រុងប៉េកំាង និងចំនួន ១៩ នៅទូទំាងប្រទេស ។​