អត្រាគ្មានការងារធ្វើនៅប្រទេសសិង្ហបុរីឡើងខ្ពស់បំផុត

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព វ៉ាស៊ីងតោនផូស (១២.០៦.២០)

សិង្ហបុរី៖ អត្រាគ្មានការងារធ្វើក្នុងប្រទេសសិង្ហបុរីបានកើនឡើងដល់កម្រិតខ្ពស់បំផុតមួយក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ   ហើយអត្រាមានការងារធ្វើសរុបបានធ្លាក់ចុះដល់កម្រិតទាបបំផុតនៅក្នុងត្រីមាសទី ១ នៃឆ្នាំនេះដោយសារទីផ្សារការងារមានផលប៉ះពាល់ពីវីរុសកូវីដ១៩។

យោងតាមរបាយការណ៍ទីផ្សារការងារចុងក្រោយដែលចេញផ្សាយដោយក្រសួងការងារសិង្ហបុរីបានឲ្យដឹងថាអត្រាគ្មានការងារធ្វើសរុបបានកើនឡើងពី ២,៣ ទៅ២,៤ ភាគរយក្នុងត្រីមាសទីមួយនេះ  ។

ការងារក្នុងវិស័យចំណីអាហារ,ភេសជ្ជៈ,សិល្បៈ,ការកម្សាន្តនិងរដ្ឋបាល មានការធ្លាក់ចុះខ្លាំងបំផុត​  ។