កុមារនៅជុំវិញពិភពត្រូវខកខានមិនបានចូលរៀន ហើយក្នុងនោះសិស្សស្រីរាប់លាននាក់ប្រហែលជាមិន ត្រឡប់ចូលរៀនវិញទេ

វិទ្យុជាតិកម្ពុជា/ អត្ថបទ​ ឆាយ វីកាល

ប្រភព វ៉ាស៊ីងតោនផូស (១៥.០៦.២០)

យោងទៅតាមរបាយការណ៍របស់មូលនិធិអង្គការសហប្រជាជាតិសម្រាប់កុមារបានឲ្យដឹងថាការបិទសាលារៀនលើសកលលោកបានជំរុញឱ្យសិស្សប្រមាណ ១,៥ ពាន់លាននាក់ស្ថិតនៅក្រៅសាលាចាប់តាំងពីចូលខែមីនាមក ដែលក្នុងនោះមានក្មេងស្រីចំនួនប្រហែល ១១១ លាននាក់ស្ថិតនៅក្នុងប្រទេសអភិវឌ្ឍន៍តិចតួចបំផុតលើពិភពលោក។

ការរំខាននានាត្រូវបានធ្វើឲ្យមានការពន្យារពេលយ៉ាងធ្ងន់ធ្ងរដល់ការអប់រំរបស់ក្មេងស្រីដែលមានអាយុចូលរៀន​ចំនួនជាង ១០ លាននាក់។

ក្មេងស្រីនៅក្នុងប្រទេសនីហ្សេរីយ៉ានិងលីបេរីយ៉ាបាននិយាយនៅក្នុងបទសម្ភាសន៍តាមទូរស័ព្ទថាពួកគេមានការព្រួយបារម្ភអំពីការឈប់រៀនដោយលើកឡើងពី​ផលវិបាកនៅក្នុងគ្រួសារនិងផ្នែកហិរញ្ញវត្ថុដោយសារការបិទប្រទេស។