សម្ដេចចៅហ្វាវាំង គង់ សំអុល អញ្ជើញចុះសួរសុខទុក្ខកម្មករ កម្មការិនី ដែលជួបគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកកំពង់ត្រឡាច

AKP កំពង់ឆ្នាំង ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០ –

សម្តេចចៅហ្វាវាំង វរៈវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា អមដំណើរដោយ ឯកឧត្តម គុយ សុផល ឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្រ្ដី ទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយ និងថវិកា ចែកជូនកម្មករ-កម្មការិនីចំនួន ១៦នាក់ ដែលរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ នៅឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ និងបច្ចុប្បន្នកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២០។
រូបថត៖ សោម ឬទ្ធី