រូបថតប្រចាំសប្តាហ៍៖ ទុរេន ផ្លែឈើមួយប្រភេទដែលមានតម្លៃថ្លៃនៅលើទីផ្សារ

AKP ភ្នំពេញ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ —

ទុរេន គឺជាផ្លែឈើមួយប្រភេទ ដែលមានរសជាតិផ្អែមឈ្ងុយឆ្ងាញ់ ប៉ុន្តែក៏មានតម្លៃថ្លៃគួរសម គឺរង្វង់ពី ២០.០០០រៀល ទៅ ៣០.០០០រៀល ក្នុងមួយគីឡូក្រាម។ ទុរេនកំពត ត្រូវបានគេទទួលស្គាល់ពីរសជាតិ និងជាទីពេញនិយមជាងទុរេនពីបណ្តាខេត្តផ្សេងៗ។ អ្នកដែលចូលចិត្តទុរេន ចាត់ទុកថាវាជាស្តេចផ្លែឈើ និងមានក្លិនក្រអូប តែអ្នកខ្លះទៀតបែរជាគិតថា ទុរេនមានក្លិនស្អុយ និងពិបាកទ្រាំជាមួយក្លិននេះទៅវិញ។

រូបថត៖ ផែន រតនៈ និង ខឹម សុវណ្ណារ៉ា