ប្រតិភូក្រសួងព័ត៌មាន ចុះសួរសុខទុក្ខ និងនាំយកអំណោយទៅចែកជូនដោយផ្ទាល់ ដល់លំនៅដ្ឋានពលរដ្ឋរងគ្រោះនៅស្រុកមេម៉ត់

AKP ត្បូងឃ្មុំ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០–

ឯកឧត្តម លី វ៉ាន់ហុង ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ តំណាងឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញដឹកនាំគណ:ប្រតិភូក្រសួង ចុះសួរសុខទុក្ខ និងនាំយកអំណោយទៅ ចែកជូនដោយផ្ទាល់ ដល់លំនៅដ្ឋានពលរដ្ឋរងគ្រោះទាំង០៨គ្រួសារ ស្ថិតនៅក្នុងភូមិសុខសាន្ត ឃុំរំចេក ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០។

រូបថត៖ មន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ