សម្ដេចចៅហ្វាវាំង គង់ សំអុល នាំយកព្រះរាជអំណោយព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ចែកជូនប្រជារាស្រ្តរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន៣៩គ្រួសារ នៅស្រុកស្វាយជ្រំ ខេត្តស្វាយរៀង

AKP ស្វាយរៀង ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០ —

សម្តេចចៅហ្វាវាំង វរៈវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់ ព្រះករុណា ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ បាននាំព្រះរាជអំណោយព្រះអង្គទាំងទ្វេ ចែកជូនដល់ប្រជារាស្រ្តព្រះអង្គចំនួន ៣៩គ្រួសារ ដែលរងគ្រោះដោយខ្យល់កន្ត្រាក់រលំផ្ទះ និងរបើកដំបូល មកពី១០ភូមិ ក្នុងឃុំចំនួន០៣ នៅស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០។

រូបថត៖ មន្ទីរព័ត៌មានខេត្តស្វាយរៀង