ថ្នាក់ដឹកនាំខេត្តកំពង់ចាម ចុះសួរសុខទុក្ខ និងនាំអំណោយស្បៀងអាហារទៅចែកជូនប្រជាពលរដ្ឋដែលខ្វះខាតស្បៀងចំនួន ៦៣គ្រួសារ មកពីឃុំចំនួនបី ក្នុងស្រុកកងមាស

AKP កំពង់ចាម ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០–

ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំអំណោយស្បៀងអាហារទៅចែកជូនប្រជាពលរដ្ឋដែលខ្វះខាតស្បៀងចំនួន ៦៣គ្រួសារ មកពីឃុំចំនួនបី មានឃុំរកាគយ ឃុំពាមជីកង និងឃុំសូគង នៃស្រុកកងមាស ខេត្តកំពង់ចាម នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០២០ នៅសាលាស្រុកកងមាស។

រូបថត៖ ឆាយ ម៉ុត