វិបត្តិវីរុសកូវី១៩ធ្វើឲ្យចំនួនអ្នកក្រីក្រកើនឡើងដល់ ១,១ ពាន់លាននាក់នៅទូទាំងពិភពលោក

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (១២.០៦.២០)

ក្រុមអ្នកស្រាវជ្រាវបាននិយាយនៅក្នុងរបាយការណ៍មួយថាការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោកដោយសារវីរុសរាតត្បាតកូវីដ១៩អាចនឹងធ្វើឲ្យប្រជាជនចំនួន ៣៩៥ លាននាក់បន្ថែមទៀតស្ថិតក្នុងភាពក្រីក្រខ្លាំងហើយបានធ្វើឱ្យចំនួនអ្នកដែលរកចំណូលបានតិចជាង ១,៩០ ដុល្លារក្នុងមួយថ្ងៃកើនដល់ជាង ១ ពាន់លាននាក់។

តំបន់ដែលរំពឹងថានឹងមានប្រជាជនច្រើនបំផុតប្រឈមនឹងការធ្លាក់ចូលក្នុងភាពក្រីក្រខ្លាំងបំផុតគឺនៅអាស៊ីខាងត្បូងដែលភាគច្រើនជាប្រជាជនឥណ្ឌាហើយបន្ទាប់មកទៀតមាននៅអនុតំបន់សាហារ៉ានៅទ្វីបអាហ្វ្រិកផងដែរ ។

សូមបញ្ជាក់ផងដែរថាកាលពីថ្ងៃច័ន្ទធនាគារពិភពលោកបាននិយាយថាចំនួនប្រជាជនអាចពី ៧០ ទៅ ១០០ លាននាក់នឹងត្រូវធ្លាក់ចូលទៅក្នុងភាពក្រីក្រខ្លាំងដោយសារវីរុសរាតត្បាតនេះ។