រដ្ឋបាលខេត្ត​ព្រះសីហនុ បើក​កិច្ចប្រជុំ ស្តីពី​ការងារ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ​

AKP ព្រះសីហនុ ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២០
​នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ៦​រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ​២០២០ លោក លៀម សុ​ដា អភិ បាល​រង​ខេត្ត​ព្រះសីហនុ ដឹកនាំ​កិច្ចប្រជុំ ស្តីពី​ការងារ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​រដ្ឋ ដោយមាន​ការចូលរួម​ពី​អភិបាល អភិបាលរងក្រុង ស្រុក មន្ទីរ អង្គភាព​ពាក់ព័ន្ធ​ក្នុង​ខេត្ត​ព្រះសីហនុ​។

​លោក លៀម សុ​ដា អភិបាលរង​ខេត្ត​ព្រះសីហនុ បានធ្វើ​ការណែនាំ​ឱ្យ​មន្ទីរ អង្គភាព​រដ្ឋ ដែល​មិនបាន​ចុះបញ្ជី​ដី​រដ្ឋ សូម​ទៅ​ចុះបញ្ជី​ដី​រដ្ឋ​នៅ​ការិយាល័យ​ច្រក​ខេត្ត ក្រុង ស្រុក ដើម្បី​ជំ​រុ ញ​ការចុះបញ្ជី​ដី​រដ្ឋ​នៅតាម​ក្រុង ស្រុក ឱ្យមាន​តម្លាភាព និង​បញ្ចប់​នៅ​ឆ្នាំ​២០២០ ដើម្បី​ចូលរួម​កាត់បន្ថយ​ទំនាស់​ដីធ្លី​នៅតាម​មូលដ្ឋាន​៕ ដោយ ងូ សុ​មុនី​