ក្រុមប្រឹក្សាខេត្តកំពត បើកកិច្ចប្រជុំសាមញ្ញលើកទី១៣ អាណត្តិទី៣

AKP កំពត ថ្ងៃទី១១ ខែ មិថុនា ឆ្នាំ២០២០ —

ឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត អញ្ជើញជាអធិបតី បើកកិច្ចប្រជុំសាមញ្ញលើកទី១៣ អាណត្តិទី៣ នៃក្រុមប្រឹក្សាខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត ព្រមទាំងមានការចូលរួមតាមរយៈការតភ្ជាប់សម្លេង និងរូបភាព (videoconference) ពីបណ្ដារដ្ឋបាលក្រុង-ស្រុក និងមន្ទីរអង្គភាពជុំវិញខេត្ត ដែលមានសមាជិកក្រុមប្រឹក្សាខេត្តចូលរួមសរុបចំនួន ២៥រូប នាព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០។

រូបថត៖ មន្ទីរព័ត៌មានខេត្តកំពត