វ៉ាក់សាំងការពារវីរុសកូវីដ១៩ របស់ប្រទេសចិនបង្ហាញពីការវិវត្តល្អក្នុងការសាកល្បងលើសត្វ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (១១.០៦.២០)

ចិន៖ ក្រុមអ្នកស្រាវជ្រាវបាននិយាយថាវ៉ាក់សាំងការពារវីរុសកូវីដ១៩ ដែលត្រូវបានបង្កើតឡើងដោយអ្នកស្រាវជ្រាវចិនបានបង្ហាញការរវិវត្តល្អក្នុងការសាកល្បងលើសត្វស្វាដែលបានបង្កើត ឱ្យមានប្រព័ន្ធការពារ ហើយការសាកល្បងលើមនុស្សដែលមានអ្នកចូលរួមជាង ១.០០០ នាក់កំពុងដំណើរការហើយ។

វ៉ាក់សាំងដែលមានឈ្មោះថាប៊ីប៊ីអាយប៊ីភី  ខវី​ (BBIBP-CorV) បានបង្កើតប្រព័ន្ធការពារដែលអាចរារាំងវីរុសពីការឆ្លងចូលក្នុងកោសិកាលើសត្វស្វា,កណ្តុរ,និងទន្សាយបាន  ។

មានវ៉ាក់សាំងជាង ១០០ ប្រភេទសម្រាប់ការពារវីរុសកូវីដ១៩ កំពុងស្ថិតនៅក្នុងដំណាក់កាលនការផលិតផ្សេងៗគ្នា  ​ជុំវិញពិភពលោក។