ក្រុមយុទ្ធនាការឃោសនារបស់លោកត្រាំ ទាមទារទូរទស្សន៍ស៊ីអិនអិនសុំទោសចំពោះការផ្សាយការស្ទង់មតិដែលបង្ហាញពីការនាំមុខរបស់លោកប៊ីដែន

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ស៊ីអិនអិន (១១.០៦.២០)

អាមេរិក៖ ក្រុមយុទ្ធនាការឃោសនារបស់ប្រធានាធិបតីដូណាល់ត្រាំកំពុងទាមទារឱ្យទូរទស្សន៍ស៊ីអិនអិនសុំទោសចំពោះការផ្សាយការស្ទង់មតិថ្មីៗនេះដែលបានបង្ហាញថាសំលេងគាំទ្រលោកត្រំា ចាញ់ចំនួនសំលេងឬបស់បេក្ខជនប្រធានាធិបតីនៃគណបក្សប្រជាធិបតេយ្យលោក ចូ ប៊ីដែន ។

ការទាមទារត្រូវបានបដិសេធភ្លាមៗដោយបណ្តាញទូរទស្សន៍ស៊ីអិនអិនហើយអ្នកនាំពាក្យស៊ីអិនអិនបាននិយាយថាការចេញផ្សាយនេះឈរលើការស្ទង់មតិជាក់ស្តែង។

សូមបញ្ជាក់ផងដែរថាការស្ទង់មតិរបស់ទូរទស្សន៍ស៊ីអិនអិនដែលចេញផ្សាយនៅថ្ងៃចន្ទនេះ​បង្ហាញថា     សំលេងគាំទ្រលោកត្រាំតាមពីក្រោយអតីតអនុប្រធានាធិបតីដោយ ១៤ ពិន្ទុគឺ ៥៥% ទល់នឹង ៤១% ។