ប្រធានមន្ទីរសាធារណការរាជធានីភ្នំពេញ៖ ការស្ដារប្រឡាយស្ទឹងមានជ័យ សម្រេចបាន ៩០​ភាគរយហើយ ដើម្បីរំដោះទឹកភ្លៀងក្នុងរដូវវស្សានេះ

AKP ភ្នំពេញ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០–

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បាន​បញ្ជាក់ឱ្យដឹងនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០នេះថា ការស្ថាបនាប្រឡាយស្ទឹងមានជ័យ ចាប់​ពីគល់ស្ពានស្ទឹងមានជ័យ ដល់ប្រឡាយដើមស្លែង ការដ្ឋានទាំងមូលសម្រេចបាន​ប្រមាណ៩០ ភាគរយហើយ។

លោកបានបន្ដថា រហូតមកដល់ពេលនេះ អាជ្ញាធរនិងក្រុម​ការងារបាននិងកំពុង ដោះស្រាយផលប៉ះពាល់បញ្ចប់ និងកាយភក់សំរាមជាមួយការបុកស៊ី​ផាយបេតុងជញ្ជាំង ប្រឡាយ ដែលគ្រោងនឹងរួចរាល់ក្នុងឆ្នាំនេះ ដើម្បីបញ្ចៀសការលិច​លង់លំនៅឋានប្រជា ពល​រដ្ឋ ដោយសារជំនន់ទឹកភ្លៀង៕ ដោយ៖ សួស សំរិត