ប្រជាជនជិតពាក់កណ្តាលក្នុងរដ្ឋកាលីហ្វ័រញ៉ារស់នៅតំបន់ដែលមានការព្រួយបារម្ភអំពីការឆ្លងឡើងវិញនៃវីរុសកូវីដ១៩

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (១០.០៦.២០)

អាមេរិក៖ ការវិភាគទិន្នន័យបានបង្ហាញឲ្យដឹងថាជិតពាក់កណ្តាលនៃប្រជាជនក្នុងរដ្ឋកាលីហ្វ័រញ៉ារស់នៅក្នុងតំបន់​ដែលមានការឆ្លងវីរុសនិងការចូលព្យាបាលក្នុងមន្ទីរពេទ្យ​កំពុងកើនឡើងយ៉ាងឆាប់រហ័សដោយសារតំបន់ទំាងនោះ​ស្ថិតក្នុងបញ្ជីឃ្លាំមើលដែលអាចចាត់ថាជាតំបន់ដែលត្រូវដាក់វិធានការបិទ​ឡើងវិញ។

អ្នកវិភាគបានបង្ហាញថាប្រជាជនជាង ១៨ លាននាក់នៃប្រជាជនចំនួន ៣៩លាននាក់នៅក្នុងរដ្ឋកាលីហ្វ័រញ៉ា​បានរស់នៅក្នុងតំបន់ដែលអត្រានៃការឆ្លងវីរុសកូវីដ១៩កើនឡើងដូច្នោះតំបន់ពួកគេត្រូវបានចុះក្នុងបញ្ជីឃ្លាំមើល​  ។

សូមបញ្ជាក់ផងដែរថាមានករណីឆ្លងចំនួន ១៣៣.៤៨៩ នៅរដ្ឋកាលីហ្វ័រញ៉ាគិតត្រឹមថ្ងៃអង្គារនេះនិងមនុស្សជិត ៤៧០០ នាក់ត្រូវបានស្លាប់។