ទាហានដែលដាក់ពង្រាយដើម្បីទប់ទល់បាតុកម្មក្នុងទីក្រុងវ៉ាស៊ីនតោនបានឆ្លងវីរុសកូវីដ ១៩ បន្ទាប់ពីការតវ៉ាបញ្ចប់

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (១០.០៦.២០)

អាមេរិក៖ ទាហាន​ក្នុងទីក្រុងវ៉ាស៊ីនតោនបានធ្វើតេស្តិ៍រកវីរុសកូវីដ១៩វិជ្ជមានបន្ទាប់ពីត្រូវបានគេដាក់ពង្រាយ​ដើម្បីការពារ​ក្នុងពេលមានការតវ៉ានាពេលថ្មី  ៗ   នេះក្នុងរដ្ឋធានីរបស់សហរដ្ឋអាមេរិក។

អ្នកនាំពាក្យនៃកងកំលាំងការពារជាតិបាននិយាយថាពួកគេមិនអាចបង្ហាញពីចំនួនទាហានដែលបាន​ធ្វើតេស្តវិជ្ជមានបានទេដោយសារតម្រូវការប្រតិបត្តិការសន្តិសុខ ។

កងកំលាំងត្រូវបានប្រមូលផ្តុំដោយអភិបាលក្រុងហើយបន្ទាប់មកត្រូវបានបញ្ជាដោយរដ្ឋាភិបាលដើម្បីជួយរក្សាសណ្តាប់ធ្នាប់បន្ទាប់ពីការតវ៉ាបានប្រែទៅជា​ការលួចរបស់របរផ្សេងៗ ក្នុងទីក្រុងធំ ៗ  ក្នុងប្រទេសអាមេរិក  ។