ក្រសួងការបរទេសអាមេរិកមានបំណងបើកស្ថានកុងស៊ុលឡើងវិញក្នុងទីក្រុងវូហាននៅចុងខែនេះ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ស៊ីអិនអិន (១០.០៦.២០)

អាមេរិក៖ បើយោងតាមសេចក្តីជូនដំណឹងរបស់សភាអាមេរិកបានឲ្យដឹងថាក្រសួងការបរទេសអាមេរិកបានជូន​ដំណឹងទៅសភាថាខ្លួនមានបំណងបើកស្ថានកុងស៊ុលក្នុងទីក្រុងវូហាន  ក្នុងប្រទេសចិន  នៅខែក្រោយនេះ ។

នៅក្នុងខែមករាកន្លងមកក្រសួងការបរទេសអាមេរិកបានបញ្ជាឱ្យបុគ្គលិកនិងក្រុមគ្រួសាររបស់ស្ថានកុងស៊ុលចាកចេញពីទីក្រុងវូហានខណៈដែលវីរុសកូវីដ១៩ដ៏សាហាវបានរាលដាលពាសពេញតំបន់ហើយមនុស្សរាប់សិបលាននាក់ត្រូវបានបញ្ជាឲ្យនៅក្នុងផ្ទះនៅតាមទីក្រុងនានាទូទាំងប្រទេសចិន។

ប៉ុន្តែការបិទទីក្រុងវូហានត្រូវបានបើកឡើងនៅក្នុងខែមេសារួចមកហើយ។