ប្រទេសចិនបានលុបចោលសត្វពង្រូលចេញពីបញ្ជីថ្នាំបុរាណផ្លូវការរបស់ខ្លួន

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (១០.០៦.២០)

ចិន៖ ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋក្នុងប្រទេសចិនបានរាយការណ៍ថាអាជ្ញាធរបានលុបចោលសត្វពង្រូលចេញ​ពីបញ្ជីថ្នាំបុរាណផ្លូវការរបស់ខ្លួនបន្ទាប់ពីមានការបង្កើនការការពារស្របច្បាប់លើសត្វដែលជិតផុតពូជនេះ  ។

សត្វពង្រូលជាថនិកសត្វដែលត្រូវបានគេជួញដូរច្រើនជាងគេបំផុតនៅលើពិភពលោកត្រូវបានអ្នកវិទ្យាសាស្ត្រមួយចំនួនគិតថាអាចជាប្រភពនៃវីរុសកូវីដ១៩ដែលកើតមាននៅលើទីផ្សារក្នុងទីក្រុងវូហានប្រទេសចិន​  ។

ផ្នែកនានានៃរាងកាយរបស់សត្វនេះមានតម្លៃខ្ពស់នៅលើទីផ្សារងងឹតដោយសារវាត្រូវបានគេប្រើជាទូទៅនៅក្នុងឱសថបុរាណចិនទោះបីជាអ្នកវិទ្យាសាស្ត្រនិយាយថាមិនមានប្រសិទ្ធភាពក្នុងការព្យាបាលក៏ដោយ។