ប្រទេសរុស្ស៊ីចោទប្រកាន់នាយករោងចក្រនៅអាក់ទិកដែលធ្វើឲ្យលេចធ្លាយប្រេងម៉ាស៊ូត

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព អេភី (០៩.០៦.២០)

រុស្ស៊ី៖ អាជ្ញាធររុស្ស៊ីបានចោទប្រកាន់នាយករោងចក្រថាមពលនៅអាក់ទិកមួយកន្លែង ដែលបានធ្វើឲ្យលេចធ្លាយប្រេងម៉ាស៊ូតចំនួន ២០.០០០ តោនចូលទៅក្នុងតំបន់ដែលប្រព័ន្ធអេកូឡូស៊ីមានលក្ខណៈទន់ខ្សោយ    ដោយបានរំលោភលើបទប្បញ្ញត្តិបរិស្ថានហើយក៏ជាបទឧក្រិដ្ឋមួយដែលអាចនឹងជាប់ពន្ធនាគាររហូតដល់រយៈពេល ៥ ឆ្នាំ។

អ្នកនាំពាក្យគណៈកម្មាធិការស៊ើបអង្កេតរបស់ប្រទេសរុស្សីបានប្រកាសពីការចោទប្រកាន់ប្រឆាំងនឹងប្រធានរោងចក្រថាមពលនេះកាលពីថ្ងៃច័ន្ទហើយបាននិយាយថាការស៊ើបអង្កេតលើការលេចធ្លាយនេះកំពុងតែបន្ត។

ភាគច្រើននៃប្រេងដែលបានបំពុល​ទឹកក្នុងតំបន់នោះធ្វើឲ្យមានការព្រួយបារម្ភថាវាអាចប៉ះពាល់ដល់សត្វព្រៃឬអាចហូរចូលទៅក្នុងមហាសមុទ្រអាក់ទិក។