សម្ដេចចៅហ្វាវាំង គង់ សំអុល នាំយកព្រះរាជអំណោយរបស់ព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រី ចែកជូនប្រជារាស្រ្តរងគ្រោះដោយខ្យល់កន្រ្តាក់នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ

AKP កំពង់ស្ពឺ ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០–

សម្ដេចចៅហ្វាវាំងវរវៀងជ័យ អធិបតីស្រឹង្គារ៍ គង់ សំអុល ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតា ជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នាំយកព្រះរាជអំណោយ ដ៏ឧត្តុង្គឧត្តមជាព្រះរាជទានរបស់ព្រះអង្គទាំងទ្វេ ចែកជូនប្រជារាស្រ្តរងគ្រោះដោយខ្យល់កន្រ្តាក់ចំនួន ៣៤២គ្រួសារ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២០។

រូបថត៖ សោម ឬទ្ធី