សង្ខេបព័ត៌មានអន្តរជាតិប្រចាំថ្ងៃទី ៨ មិថុនា ២០២០

១.អាហ្សង់ទីន៖ទីភ្នាក់ងារចារកម្មសហព័ន្ធរបស់ប្រទេសអាហ្សង់ទីនបានជំរុញឲ្យមានការស៊ើបអង្កេតលរូបអតីតប្រធានាធិបតី លោក ម៉ូរីសូ ម៉ាគ្រី ពីបទបានធ្វើការស៊ើបយកការណ៍លើអ្នកកាសែតចំនួន ជាង ៤០០ នាក់ ។តាមព័ត៌មានរស់កាសែតបរទេសបានឲ្យដឹងថាអ្នកកាសែតបរទេសរាប់សិបនាក់ក៏ស្ថិតនៅក្នុងបញ្ជីនៃការស៊ើបយកការណ៍នេះដែរ ។

២.អាមេរិក៖សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកនៅសហភាពអឺរ៉ុបបានសម្តែងការខកចិត្តចំពោះផែនការរបស់ប្រធានាធិបតីដូណាល់ត្រាំក្នុងការកាត់បន្ថយចំនួនកងទ័ពអាមេរិកនៅក្នុងប្រទេសអាឡឺម៉ង់ជាងមួយភាគបួនដោយសហភាពអឺរ៉ុបបាននិយាយថាការធ្វើបែបនេះបានធ្វើឱ្យអន្តរាយដល់អង្គការណាតូនិងបង្កើនឱកាសដល់គូប្រជែងដូចជារុស្ស៊ីជាដើម។

៣.កូរ៉េខាងជើង៖ទីភ្នាក់ងារសារព័ត៌មានរបស់រដ្ឋកូរ៉េខាងជើងបានឲ្យដឹងថាមេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុនបានចូលរួមនៅក្នុងកិច្ចប្រជុំរបស់ការិយាល័យនយោបាយគណបក្សពលករកូរ៉េដោយបានពិភាក្សាលើគម្រោងអភិវឌ្ឍសេដ្ឋកិច្ចរួមមួយ ដែលជាសេដ្ឋកិច្ចខ្លួនឧបត្ថម្ភខ្លួន ក្នុងនោះមានការអភិវឌ្ឍន៍ទាំងឧស្សាហកម្មគីមីផងដែរ ។

អត្ថបទ ឆាយ វីកាល