លោកគីមបានគូសបញ្ជាក់ពីការអភិវឌ្ឍសេដ្ឋកិច្ចមួយ ដែលស្វ័យឧបត្ថម្ភខ្លួនក្នុងកិច្ចប្រជុំនយោបាយ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែលញូវអាស៊ី (០៨.០៦.២០)

កូរ៉េខាងជើង៖ ទីភ្នាក់ងារសារព័ត៌មានរបស់រដ្ឋកូរ៉េខាងជើងបាននិយាយនៅថ្ងៃច័ន្ទនេះថាមេដឹកនាំកូរ៉េខាងជើងលោកគីមជុងអ៊ុនបានចូលរួមនៅក្នុងកិច្ចប្រជុំរបស់ការិយាល័យនយោបាយគណបក្សពលករកូរ៉េ​ដោយបានពិភាក្សាលើគម្រោងអភិវឌ្ឍសេដ្ឋកិច្ចរួមមួយ ដែលជាសេដ្ឋកិច្ចខ្លួនឧបត្ថម្ភខ្លួន  ក្ុងនោះមានការអភិវឌ្ឍន៍ទាំងឧស្សាហកម្មគីមីផងដែរ ។

ការប្រជុំរយៈពេល ២ ថ្ងៃនេះកើតឡើងពេលដែលមានភាពមិនប្រាកដប្រជាលើផ្នែកសេដ្ឋកិច្ចចំពេលនៃការរីករាលដាលនៃវីរុសកូវីដ១៩លើសកលលោក ។

ទីភ្នាក់ងារសារព័ត៌មានរបស់រដ្ឋកូរ៉េខាងជើងបាននិយាយថាកិច្ចប្រជុំនេះបានពិភាក្សាអំពីបញ្ហាសំខាន់ៗដែលកើតឡើងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចដែលអាចផ្គត់ផ្គង់ប្រទេសខ្លួនឯងបាននិងលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាជន។