អតីតប្រធានាធិបតីរបស់ប្រទេសអាហ្សង់ទីនរងការចោទប្រកាន់ថាបានស៊ើបយកការណ៍លើអ្នកកាសែត

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព អាអេហ្វប៉េ  (០៨.០៦.២០)

ទីភ្នាក់ងារចារកម្មសហព័ន្ធរបស់ប្រទេសអាហ្សង់ទីន បានជំរុញឲ្យមានការស៊ើបអង្កេតលរូបអតីតប្រធានាធិបតី លោក ម៉ូរីសូ ម៉ាគ្រី  ពីបទបានធ្វើការស៊ើបយកការណ៍លើអ្នកកាសែតចំនួន ជាង ៤០០ នាក់ ។

តាមព័ត៌មានរស់កាសែតបរទេសដែលផ្សាយនៅថ្ងៃអាទិត្យនេះ បានឲ្យដឹងថា អ្នកកាសែតបរទេសរាប់សឹបនាក់ ក៏ស្ថិតនៅក្នុងបញ្ជីនៃការស៊ើបយកការណ៍នេះដែរ ។  អ្នកកាសែតទំាថងនោះត្រូវអតីតប្រធានាធិបតីឲ្យតាមដានពីការសរសេររបស់ពួកគេ ទាក់ទងនឹងកិច្ចប្រជុំកំពូលរបស់ក្រុមប្រទេស ហ្សី ២០ និងអង្គការពាណិជ្ជកម្មពីភពលោក ដែលបានបើកកិច្ចប្រជុំនៅក្នុងប្រទេសអាហ្សង់ទីន ក្នុងរយៈពេលប៉ុន្មានឆ្នំានេះ ។

ក្រៅពីនេះ  ក៏មានសាស្ត្រាចារ្យ   ធុរជន និងឥស្សរជនសំខាន់ប្រមាណជា ១០០ នាក់ក៏ស្ថិតនៅក្នុងបញ្ជីនៃការស៊ើបយកការណ៍នោះដែរ ។​