ផ្ទះ៨ខ្នង អំណោយសម្តេចតេជោ ហ៊ុន សែន ត្រូវបានប្រគល់ជូនអតីតយុទ្ធជន នៅខេត្តបន្ទាយមានជ័យ

AKP បន្ទាយមានជ័យ ថ្ងៃទី០៨ ខែមិថុនា ​ឆ្នាំ២០២០–

ផ្ទះចំនួន៨ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ​នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបាន ប្រគល់ជូនដល់អតីតយុទ្ធជនជួបការលំបាក នៅក្នុងមូលដ្ឋានស្រុកអូរជ្រៅ ខេត្ត បន្ទាយមានជ័យ សំដៅជួយលើកកម្ពស់ការរស់នៅរបស់ពួកគាត់ ឱ្យ​កាន់តែមានភាពប្រសើរ ឡើង។

នៅក្នុងពិធីប្រគល់ផ្ទះអំណោយរបស់សម្តេចតេជា ហ៊ុន សែន កាលពីថ្ងែអាទិត្យ ២រោច ខែ​ជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០ នៅស្រុកអូរជ្រៅ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ផ្ទះជាអំណោយរបស់ សម្តេចតេជោ ហ៊ុន សែន បានក្លាយជាលំនៅឋានដ៏កក់ក្តៅសម្រាប់អតីត យុទ្ធជនយើងទាំង អស់គ្នា។ ​ការសង់លំនៅឋាននេះឡើង គឺបានបង្ហាញពីការខិតខំយកចិត្តទុកដា​ក់ របស់សម្តេច តេជោ ហ៊ុន សែន ចំពោះសុខទុក្ខអតីតយុទ្ធជន និងយោធិនពិការ ដែលសុទ្ធសឹងជាអ្នក​មាន គុណបំណាច់ចំពោះជាតិមាតុភូមិ។

អតីតយុទ្ធជន រួមទាំងក្រុមគ្រួសារដែលបានទទួលផ្ទះទាំងអស់នេះ បានសម្តែងការ គោរព ថ្លែងអំណរ​គុណយ៉ាងជ្រាលជ្រៅដល់សម្តេច​តេជោ ហ៊ុន សែន និងសម្តេចកិត្តិ​ព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចកាលតែងតែគិតគូរ និងយកចិត្តទុកដាក់​ទៅលើសុខ ទុក្ខ និង ជីវភាពរស់នៅរបស់​ពួកគាត់ ឱ្យកាន់តែមានភាពប្រសើរឡើងជាលំដាប់នោះ។

សូមបញ្ជាក់ថា ផ្ទះអំណោយប្រគល់​ជូនអតីតយុទ្ធជន​ចំនួន៨ខ្នងនេះ មាននៅឃុំគុត្ត សត ១គ្រួសារ, ឃុំកូប ៣គ្រួសារ, ឃុំសូភី ២គ្រួសារ, និងឃុំសំរោង ២គ្រួសារ, ហើយដែល ក្នុង១គ្រួសារៗ​ទទួលបាន​ ផ្ទះ​១ខ្នង​ ​ អង្ករ​៥០គីឡូក្រាម,​ ភួយ​១,​ កន្ទេល​២, មុង​១​, ទឹកស៊ីអ៊ីវ​ ១យួរ,​ ទឹកត្រី​១យួរ,​ មី​១កេស,​ ប៊ីចេង​១គីឡូក្រាម,​ ស្ករស​១គីឡូក្រាម,​ អំបិល​១គីឡូក្រាម,​ ប្រេងឆា​១លីត្រ,​ ទឹកបរិសុទ្ធ​២យួរ,​ ចានបាយ​៥,​ ចានសម្ល៣,​ ស្លាបព្រា​១ឡូត៍,​ កំសៀវទឹក​១,​ ឆ្នាំងបាយ​១,​ ឆ្នាំងសម្ល​១,​ និងថវិកា​ ១៥ម៉ឺនរៀល​ ៕ ដោយ៖ ឈុន សារ៉ាត