អាជ្ញាធរខេត្តបន្ទាយមានជ័យ នឹងរៀបចំឱ្យមានផ្សារបន្លែសុវត្ថិភាពនៅចំកណ្តាលក្រុង

AKP បន្ទាយមានជ័យ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០

អភិបាលខេត្តបន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី បានគូសបញ្ជាក់ថា អាជ្ញាធរខេត្តនឹងមានរៀប ចំឱ្យមានផ្សារបន្លែសុវត្ថិភាពនៅចំកណ្តាលក្រុងនាពេលខាងមុខនេះដែលបងប្អូនអាចយក បន្លែ បង្ការ ដែលដាំដុះបានយកទៅ លក់ពិសេសគឺផ្តោតលើបន្លែសុវត្ថិភាពគ្មានជាតិគីមីនោះ។ ការថ្លែងរបស់ឯកឧត្តម អ៊ុំ រាត្រី យ៉ាងដូច្នេះបានធ្វើឡើងកាលពីថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០ កន្លងមកនេះក្នុងឱកាសចុះប្រគល់ជូនអណ្តូងទឹកចំនួន១៦អណ្តូងដែលជាអំណោយរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿង ញៀន និងជា ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យដែលក្នុងនោះអណ្តូងទឹកចំនួន ១២ត្រូវបានផ្តល់ជូនប្រជាកសិករសហគមន៍កងវ៉ាសម្រាប់ប្រើប្រាស់បំពេញតាមតម្រូវស្រោចស្រពដំណាំ តបតាមការសំណូមពររបស់ប្រជាកសិករ និងអណ្តូង០៣ទៀត ផ្តល់ជូនវត្តកងវ៉ា ០១អណ្តូង កងរថក្រោះ ០២អណ្តូង កងការពារអាកាស និង០១អណ្តូង សម្រាប់ប្រើប្រាស់ ក្នុងអង្គភាព។

ឯកឧត្តម អ៊ុំ រាត្រី បានលើកឡើងថា ដោយមានការគិតគូរពីប្រមុខរាជរដ្ឋាភិបាល ពិសេស ឯកឧត្តមឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ាន និងលោក ជំទាវ បានផ្តល់ជាអណ្តូងទឹកនេះ ជូនដល់សហគមន៍ ប្រើប្រាស់ស្រោចស្រពដំណាំទាំងរដូវប្រាំង និងវស្សា ដែលកម្លាំងទឹកទាំង ១២អណ្តូងនេះ អាចផ្គត់ផ្គង់បានលើផ្ទៃដី២៣ហិចតា ទូទាំងសហគមន៍ងាយស្រួលដល់ បង ប្អូនក្នុងការដាំដុះ។ ឯកឧត្ដមអភិបាលខេត្ដបាន ជំរុញដល់បងប្អូនកសិករក្នុងសហគមន៍ បន្លែសុវត្ថិភាព ក៏ដូចជាកសិករទូទាំងខេត្តទាំងមូល ត្រូវខិតខំបន្តការដាំដុះបន្ថែមទៀត ដើម្បី បំពេញ តម្រូវការទីផ្សារក្នុងស្រុ កដោយបច្ចុប្បន្នទីផ្សារបន្លែនៅក្នុងស្រុកកំពុងមានតម្រូវ ការ ទីផ្សារច្រើន។

ជាមួយគ្នានោះឯកឧត្ដមអភិបាលខេត្តក៏បានធ្វើការផ្សព្វផ្សាយពីមូលនិធិរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាននិងលោកជំទាវក្នុងការជួយដល់បងប្អូនដែលចង់ពង្រីក ការដាំ ដុះបន្ថែមតែពុំមានថវិកាអាចខ្ចីបានពីមូលនិធិក៏ដូចជាធនាគាអភិវឌ្ឍន៍ជនបទ ដោយគិតការ ប្រាក់ទាប់បំផុត៕

ដោយ ឈុន សារ៉ាត