អភិបាលខេត្ដព្រះវិហារ ត្រូវបានតែងតាំងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជន កម្ពុជា ខេត្ត

AKP ព្រះវិហារ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០

ឯកឧត្ដមទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជន កម្ពុជា ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជា ណា ចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាស ទទួលស្គាល់ ឯកឧត្ដម ប្រាក់ សុវណ្ណ ជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្តព្រះវិហារ និងកម្មវិធីចែកប័ណ្ណមូលនិធិសមធម៌សុខាភិបាល ជូនអតីតយុទ្ធជន និងសួរសុខទុក្ខ អតីតយុទ្ធជនចំនួន ១២០នាក់។ ពិធីនេះ បានធ្វើឡើង កាលពីថ្ងៃសៅរ៍ ១រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក . ២៥៦៤ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០ នៅសាលាខេត្ដព្រះវិហារ។ 

ឯកឧត្ដម គន់ គីម បានផ្តាំផ្ញើសួរសុខទុក្ខពី សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនអតីតយុទ្ធជនដែលជានិច្ចកាល សម្តេចទាំងពីរ តែងតែគិតគូរដល់សុខទុក្ខ បង ប្អូន និងឯកឧត្ដមផ្ទាល់ ក្នុងនាមអគ្គលេខាធិការ ដែលជាសេនាធិការឱ្យសម្តេចតេជោ ហ៊ុន សែន ចុះជួប និងដោះស្រាយបញ្ហាជូនបងប្អូន ជាបន្តបន្ទាប់នៅទូទាំងប្រទេស។ឯកឧត្ដម ទេស រដ្ឋមន្ដ្រីបានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំបំពេញភារកិច្ច យ៉ាង សកម្ម និងដោយស្ម័គ្រចិត្តរបស់ថ្នាក់ដឹកនាំ សមាគមគ្រប់ថ្នាក់ នៅក្នុងខេត្តទាំងមូល ធ្វើឱ្យការ ងារ សមាគមដំណើរការទៅគួរឱ្យកត់សម្គាល់។

តាមរបាយការណ៍ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ បានឱ្យដឹងថា ក្នុង ឆ្នាំកន្លងមកសមាគមអតីតយុទ្ធជនខេត្ត សម្រេចបាននូវលទ្ធផលសំខាន់ៗ ជាច្រើនដូចជា ការ បានបើកប្រាក់មរណសង្គ្រោះ ជូនគ្រួសារសពអតីតយុទ្ធជនចំនួន៣៣ គ្រួសារ ក្នុងមួយគ្រួ សារៗ ទទួលបានចំនួន៤លានរៀល បានសាងសង់ផ្ទះអំណោយសម្តេចតេជោនិងសម្តេចកត្តិ ព្រឹទ្ធ បណ្ឌិត ជូនគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពលំបាកបានចំនួន៦៤ខ្នង

ឯកឧត្ដមទេសរដ្ឋមន្ដ្រីក៏បានណែនាំឱ្យថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ ឱ្យបន្តការចុះសួរ សុខ ទុក្ខអតីតយុទ្ធជន ដើម្បីឈ្វេងយល់ពីស្ថានភាពជីវភាព សុខភាព និងមានវិធានការជួយ ពួកគាត់ ពេលមានបញ្ហាឱ្យទាន់ពេលវេលា យកចិត្តទុកដាក់អ្នកដែលរងការលំបាកពីជំងឺ COVID-19 ជាមួយគ្នានេះ ថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ ត្រូវរៀបចំកសាងទីស្នាក់ការ អតីត យុទ្ធជន នៅតាមបណ្តាថ្នាក់របស់ខ្លួនដើម្បីមានកន្លែងធ្វើការរបស់ខ្លួន  ដោយឡែក មេប៉ុស្តិ៍រដ្ឋ បាលត្រូវយកចិត្តទុកដាក់ពីសមាជិកអតីតយុទ្ធជន នៅក្នុងឃុំរបស់ខ្លួន។ លើសពីនេះទៀត ថ្នាក់ដឹកនាំសមាគមខេត្ត ត្រូវសហការជាមួយស្ថាប័នជំនាញ ធ្វើជាសេនាធិការឱ្យអភិបាល ខេត្ត រៀបចំលិខិតស្នើសុំដីទៅក្រសួងពាក់ព័ន្ធ ដើម្បីស្នើសុំសម្តេចតេជោ កសាងផ្ទះជូនបង ប្អូនដែលអត់ដីអត់ផ្ទះ និងអ្នករស់នៅលើដីសាធារណៈ ដែលនៅសល់ចំនួន១៦៦គ្រួសារ ជា បន្ត ទៀត។ ឯកឧត្ដមទេសរដ្ឋមន្រ្ដីក៏សូមជំរុញឱ្យអតីតយុទ្ធជនត្រូវរួមសាមគ្គី ឯកភាពគ្នា ជឿ ជាក់គាំទ្រការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងចូលរួមអនុវត្តន៍គោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ដោយធ្វើជាភ្នាក់ងាររាយការណ៍ឱ្យប៉ុស្តិ៍រដ្ឋបាល ដើម្បីផ្តល់ព័ត៌មានពីភាព មិនប្រក្រតី និងបទល្មើសផ្សេងៗ នៅក្នុងមូលដ្ឋានដើម្បីឱ្យភូមិ ឃុំមានសន្តិសុខ សណ្តាប់ ធ្នាប់ល្អ

ក្នុងនាមសម្តេចតេជោ ហ៊ុន សែន ឯកឧត្ដមទេសរដ្ឋមន្ដ្រី គន់ គីម ក៏បានឧបត្ថម្ភ បងប្អូនអតីតយុទ្ធជន ទាំង១២០នាក់ ក្នុងម្នាក់ៗថវិកា៣ម៉ឺនរៀល និងអង្ករ២៥គីឡួក្រាម ផងដែរ

ដោយ ទិត ស្រ៊