ឯកឧត្តម គន់ គីម អញ្ជើញជាអធិបតី ពិធីប្រកាសតែងតាំងប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ

AKP ព្រះវិហារ ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០–

ឯកឧត្តម គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីប្រកាស តែងតាំងប្រធានកិត្តិយស នៃគណៈកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ អភិបាលរងខេត្ត កងកម្លាំងទាំងបី អង្គភាព មន្ទីរពាក់ព័ន្ធនានាជុំវិញខេត្ត នាព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២០។

រូបថត៖ មន្ទីរព័ត៌មានខេត្តព្រះវិហារ