សង្ខេបព័ត៌មានអន្តរជាតិប្រចាំថ្ងៃទី ០៥.០៦.២០

១. កូវីដ ១៩ គឺជាបាតុភូតដ៏ធ្ងន់ធ្ងរមួយសម្រាប់ពិភពលោក នាសម័យកាលនេះហើយតាមការវិភាគរបស់អ្នកជំនាញ ផលវិបាកបង្កឡើងដោយកូវីដ ១៩ នឹងបន្តទៅមុខរាប់ឆ្នំាទៀត ។កូវីដ ១៩ បានរាតត្បាតនៅក្នុងប្រទេសនិងតំបន់ចំនួន ១៨៨ ដោយមនុស្សចំនួនជិត ៦លាននាក់បានឆ្លងកូវីដ ១៩ ។ កាលពីខែ មេសា កន្លងមកនេះ ក្នុងកិច្ចប្រឹងប្រែងទប់ស្កាត់ការរាលដាលរបស់កូវីដ ១៩ ពលរដ្ឋជាងពាក់កណ្តាលនៃចំនួនប្រជាជនលើសកលលោកត្រូវរដ្ឋាភិបាលតម្រូវឲ្យនៅក្នុងផ្ទះ ។ កូវីដ ១៩ បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចជាតិ ។

២.អាមេរិក៖ ក្នុងរយៈពេលបីឆ្នំាកន្លះដែលលោកត្រំាបានចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកនៅក្នុងសេតវិមាន លោកត្រំាមិនដែលបានជួបស្ថានភាពមួយដែលលោកត្រំាកាន់តែឃ្លាតឆ្ងាយពីមន្រ្តីសំខាន់ ៗ ជាច្រើនក្នុងរដ្ឋការលោកដូចលោកត្រំាបានជួបក្នុងសប្តាហ៍នេះ ទេ ។ការសម្រេចចិត្តចាត់វិធានការទប់ទល់នឹងរលកនៃបាតុកម្មតវ៉ាក្នុងប្រទេសអាមេរិកដោយការបញ្ជូនទាហានឲ្យចូលទៅក្នុងទីក្រុងនានា ត្រូវបានមតិសាធារណៈយល់ឃើញថាជាការទង្វើខុសឆ្គងមួយរបស់លោកត្រំា ។

៣. សកម្មភាពប្រទូស្តរាយប្រឆំាងទៅលើអ្នកកាសែតដែលចុះយកព័ត៌មានអំពីបាតុកម្មតវ៉ាបរឆំាងនឹងភាពអយុត្តិធម័ខាងពូជសាសន៍បានជំរុញឲ្យរដ្ឋាភិបាលក្នុងប្រទេសមួយចំនួន អំពាវនាវដល់រដ្ឋអំណាចក្នុងប្រទេសអាមេរិកឲ្យគោរពសេរីភាពសាព័ត៌មាន និងការពារអ្នកកាសែត ទំាងអ្នកកាសែតជាតិ និងអ្នកកាសែតបរទេស ។រដ្ឋាភិបាលរបស់ប្រទេសអាល្លឺម៉ង់ អូស្រ្តាលី និងទួគី បានថ្កោលទោសចំពោះទង្វើរបស់កងប៉ូលីសទៅលើអ្នកកាសែត ។

អត្ថបទ ឆាយ វីកាល