ឯកឧត្តម សុខ ប្រសិទ្ធិ អញ្ជើញជាអធិបតី កិច្ចប្រជុំពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យព័ត៌មាន រវាងក្រសួងព័ត៌មាន និងប្រទេសជាមិត្តមួយចំនួន

AKP ភ្នំពេញ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០–

ឯកឧត្តម សុខ ប្រសិទ្ធិ រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការសម្របសម្រួលពង្រឹង និងពង្រីក កិច្ចសហប្រតិបត្តិការអន្តរជាតិ នៃក្រសួងព័ត៌មាន អញ្ជើញជាអធិបតី កិច្ចប្រជុំពិភាក្សាអំពី កិច្ចសហប្រតិបត្តិការ ក្នុងវិស័យព័ត៌មាន រវាងក្រសួងព័ត៌មាន និងប្រទេសជាមិត្តមួយចំនួន ដែលកិច្ចប្រជុំនេះប្រារព្ធធ្វើនៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២០ នៅទីស្តីការក្រសួង ។

រូបថត៖ ផែន រតនៈ និង ខឹម សុវណ្ណារ៉ា