ប្រទេសមួយចំនួនជំរុញឲ្យសហរដ្ឋអាមេរិកការពារអ្នកកាសែត

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ញីវយកថែម (០៥.០៦.២០)

អាមេរិក៖ សកម្មភាពប្រទូស្តរាយប្រឆំាងទៅលើអ្នកកាសែត ដែលចុះយកព័ត៌មានអំពីបាតុកម្មតវ៉ាបរឆំាងនឹងភាពអយុត្តិធម័ខាងពូជសាសន៍ បានជំរុញឲ្យរដ្ឋាភិបាលក្នុងប្រទេសមួយចំនួន អំពាវនាវដល់រដ្ឋអំណាចក្នុងប្រទេសអាមេរិក ឲ្យគោរពសេរីភាពសាព័ត៌មាន និងការពារអ្នកកាសែត ទំាងអ្នកកាសែតជាតិ និងអ្នកកាសែតបរទេស ។

រដ្ឋាភិបាលរបស់ប្រទេសអាល្លឺម៉ង់  អូស្រ្តាលី និងទួគី បានថ្កោលទោសចំពោះទង្វើរបស់កងប៉ូលីសទៅ លើអ្នកកាសែត ។

ការវាយដំទៅលើអ្នកកាសែត ដែលកងសន្តិសុខបានប្រព្រឹត្ត ក្នុងពេលចុះបង្ក្រាបក្រុមបាតុករដែលតវ៉ានឹងការស្លាប់របស់ពលរដ្ឋអាមេរិកស្បែកខ្មៅមួយរូប ក៏ត្រូវបានថ្កោលទោសផងដែរដោយមន្រ្តីមួយចំនួន នៅក្នុងប្រទេសអាមេរិក ដែលសេរីភាពសាព័ត៌មានត្រូវបានធានាដោយឯកសារវិសោធនកម្មលើកទីមួយនៃរដ្ឋធម្មនុញ្ញអាមេរិក ។