លោកត្រាំកាន់តែឯកាជាងពេលណាៗទំាងអស់ដោយសារតែការចាត់ចែងការងារប្រទេសរបស់លោក

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឡូសអង់ហ្សឺឡេសថែម  (០៥.០៦.២០)

ក្នុងរយៈពេលបីឆ្នំាកន្លះដែលលោកត្រំាបានចូលកាន់តំណែងជាប្រធានាធិបតីអាមេរិក នៅក្នុងសេតវិមាន លោកត្រំាមិនដែលបានជួបស្ថានភាពមួយ ដែលលោកត្រំាកាន់តែឃ្លាតឆ្ងាយពីមន្រ្តីសំខាន់ ៗ  ជាច្រើនក្នុងរដ្ឋការលោក  ដូចលោកត្រំាបានជួបក្នុងសប្តាហ៍នេះ ទេ ។

ការសម្រេចចិត្តចាត់វិធានការទប់ទល់នឹងរលកនៃបាតុកម្មតវ៉ាក្នុងប្រទេសអាមេរិក ដោយការបញ្ជូនទាហានឲ្យចូលទៅក្នុងទីក្រុងនានា ត្រូវបានមតិសាធារណៈយល់ឃើញថា ជាការទង្វើខុសឆ្គងមួយរបស់លោកត្រំា ។

វិធានការពង្រាយទាហាននេះ បានបង្កឲ្យមានការខ្វែងទស្សនៈគ្នារវាងសេតវិមាន និងក្រសួងការពារជាតិរបស់អាមេរិក និងត្រូវទទួលការរិះគន់យ៉ាងខ្លំាងពីអតីតរដ្ឋមន្រ្តីការពារជាតិ  ព្រមទំាងត្រូវបានអតីតរដ្ឋមន្រ្តីការពារជាតិនោះចោទថាអ្វីដែលលោកត្រំាងធ្វើគឺជាការប្រមាថចំពោះរដ្ឋធម្មនុញ្ញ របស់ប្រទេសជាតិ ។