ចំណូលរបស់សេដ្ឋីអាមេរិកកើនឡើងជាងកន្លះទ្រីលានក្នុងអម្លុងកូវីដ ១៩ កំពុងរាត្បាត

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ឆានែឡញូវអាស៊ី (០៥.០៦.២០)

អាមេរិក៖ តាមរបាយការណ៍មួយដែលរៀបរៀងដោយវិទ្យាស្ថានសិក្សានយោបាយ បានបង្ហាញថា ចំណូលរបស់អ្នកមាននៅអាមេរិក ដែលរួមមានស្ថាបនិករបស់អាម៉ាហ្សូន និង ហ្វេសបុក បានកើនឡើងជាង ១៩ ភាគរយ  ឬស្មើនឹងពាក់កណ្តាលទ្រីលាន ចាប់តំាងពីកូវីដ ១៩ ចាប់ផ្តើមរាលដាលនៅក្នុងប្រទេសអាមេរិក ។

របាយការណ៍នោះ បានបញ្ជាក់ថា  ក្នុងរយៈពេល ១១ សប្តាហ៍ គិតចាប់ពីថ្ងៃទី ១៨  ខែ មីនា  ពេលដែលសហរដ្ឋអាមេរិកចាប់ផ្តើមដាក់សម្រាស់ទូទំាងប្រទេស  ដើម្បីទប់ការរាលដាលរបស់កូវីដ ១៩  ចំណូលរបស់សេដ្ឋីអាមេរិក បានកើនឡើងចំនួន ជាង ៥៦៥ ពាន់លានដុល្លា  ក្នុងពេលដែលមានកម្មករចំនួន ៤២,៦ លាននាក់គ្មានការងារធ្វើ ។

ក្នុងរយៈពេលនោះ ចំណូលរបស់ស្ថានិកហ្វេសបុក កើនបានចំនួនប្រមាណជា ៣០,១​ពាន់លានដុល្លា  ឯចំណូលរបស់ស្ថាបនិកអាម៉ាហ្សូន កើនបាន ៣៦,២ ពាន់លានដុល្លា ។

អ្នករៀបរៀងរបាយការណ៍នេះ មួយរូបបាននិយាយថា តួលេខប្រាក់ចំណូលនេះ កាន់តែបង្ហាញថា  គម្លាតសេដ្ឋកិច្ច កាន់តែរីកធំឡើងជាងពេលណា ៗ ទំាងអស់ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍មកនេះ ។