ឯកឧត្តម វេង សាខុន អញ្ជើញជាអធិបតីក្នុងកម្មវិធី ការបង្ហាញអំពីការវិវឌ្ឍរីកចំរើន នៃវិស័យផលិតកម្មដំណាំស្រូវ ដោយប្រើគ្រឿងយន្តកសិកម្ម

AKP កំពង់ចាម ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ —

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ អញ្ជើញចូលរួមសកម្មភាពធ្វើស្រែបង្ហាញ ពីការប្រើប្រាស់កំលាំងពលកម្មមនុស្ស និងសត្វពាហន: មកប្រើប្រាស់គ្រឿងយន្កសិកម្មតជំនួសវិញក្នុងវិស័យ ផលិតកម្មស្រូវ ជូនដល់ប្រជាពលរដ្ឋ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូត ប្រទេសអូស្រ្តាលី និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តមប្រតិភូកម្ពុជាទទួល បន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម សហការី អាជ្ញាធរមូលដ្ឋាន និងបងប្អូនកសិករ ស្ថិតក្នុងនៅភូមិផ្តៅជុំកើត ឃុំផ្តៅជុំ របស់ស្រុកជើងព្រៃ ខេត្តកំពង់ចាម
នាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០។
រូបថត÷ ឆាយ មុត