កងកម្លាំងមានសមត្ថកិច្ចកម្ពុជា-ថៃ ពិភាក្សាជុំវិញកិច្ចសហប្រត្តិបត្តិការលើកា​រ​ងា​រ​ព្រំ​ដែ​ន

AKP បាត់ដំបង ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០

លោកវរសេនីយ៍ឯក ពៅ មុនីជោតិ នាយ​ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ភ្នំដី បានអញ្ជើញចូលរួមក្នុងជំនួបពិភាក្សា ជុំវិញ​កិច្ច​ស​ហប្រត្តិបត្តិការលើការងារព្រំដែន រវាងកង កម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធកម្ពុជា-ថៃ នៅ​អ​គា​រទំនាក់ទំនងទាហានឈុតខ្មៅថៃ ប្រចាំច្រក ទ្វារព្រំដែនអន្តរជាតិបានខៅឌីន ប្រទេ​ស​ថៃ​នៅ​ព្រឹ​កថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០។ នេះបើតាមផេកអគ្គនាយកដ្ឋានអន្តោប្រវេសន៍។

ក្នុងជំនួបពិភាក្សា ជុំវិញកិច្ចសហប្រត្តិបត្តិការ លើការងារព្រំដែន រវាងកង​កម្លាំ​ង​មា​ន​ស​ម​ត្ថកិច្ចពាក់ព័ន្ធកម្ពុជា-ថៃ ធ្វើឡើងតាមការអញ្ជើញ របស់លោកវរសេនីយ៍ឯក RONNARONG SENGMI មេបញ្ជាការវរៈសេនាធំ ឈុតខ្មៅថៃលេខ១៣ ដែលទើ​បផ្លា​ស់​ចូ​ល​កា​ន់​តំណែងថ្មី ហើ​យភាគីកម្ពុជា ក៏មានការអញ្ជើញចូលរួមដោយ លោកអធិការនគរបាលស្រុកសំពៅលូន , លោ​​កមេបញ្ជាការកងវរៈសេនាតូចលេខ១ , លោកមេបញ្ជាការវរៈសេនាតូច នគរ​បាល​កា​រ​ពា​រ​ព្រំ​​ដែនគោកលេខ៨១៧។

ភាគីទាំងពីរ ក៏បានលើកឡើង នូវខ្លឹមសារសំខាន់ៗ ក្នុងកិច្ចជំនួបពិភាក្សានេះមាន៖ ១. រួ​ម​គ្នាទ​ប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩, ២. សហការទប់ស្កាត់ ការលួច​ឆ្ល​ង​ដែ​ន​ខុ​ស​ច្បា​ប់​​នានា និងជាពិសេសស្នើសុំសមត្ថកិច្ចថៃ សម្រ​បស​ម្រួល​ធ្វើកា​រ​ចាត់​បញ្ជូ​ន​ត្រ​ឡ​ប់​ម​ក​ក​ម្ពុ​ជា​វិ​ញ ចំពោះបងប្អូនប្រជាពលរដ្ឋខ្មែរ ដែលសមត្ថកិច្ចថៃចាប់ឃាត់ខ្លួន បាននៅពេលឆ្លងកាត់ ចូ​ល​ទៅប្រទេសថៃ តាមច្រករបៀងនានា និង៣. បន្តបង្កើនកិច្ចសហប្រត្តិបត្តិការល្អ រវាងភា​គី​ទាំ​ង​ពីរ កម្ពុជា-ថៃ៕

ដោយ គង់ សិរីរ័ត្ន