ក្រុមប្រឹក្សាខេត្តព្រះសីហនុ បើកកិច្ចប្រជុំសាមញ្ញលើកទី១២ អាណត្តិទី៣

AKP ព្រះសីហនុ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០

ឯកឧត្តម សូ ជុងហួរ អនុប្រធានក្រុមប្រឹក្សាខេត្ត និងលោក ឈិន សេងងួន អភិបាល រងខេត្តព្រះសីហនុ អញ្ជើញជាអធិបតីភាពក្នុងពិធីបើកកិច្ចប្រជុំក្រុមប្រឹក្សាខេត្តព្រះសីហនុ លើកទី១២ អាណត្តិទី៣  ដើម្បីពិនិត្យសកម្មភាពរបស់សមាជិកក្រុមប្រឹក្សាខេត្ត និងសកម្មភាព នានារបស់រដ្ឋបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវក្រុម ប្រឹក្សាខេត្ត លោក លោកស្រីជាអភិបាលរងខេត្ត លោកនាយករដ្ឋបាល ប្រធានអង្គភាព និង ការិយាល័យចំណុះសាលាខេត្តព្រះសីហនុ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០។

កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្តលើកទី១២ អាណត្តិទី៣  មានរបៀបវារៈចំនួន៨ លើកយកមកពិនិត្យ និងពិភាក្សា រួមមាន៖ ១-មតិស្វាគមន៍បើកកិច្ចប្រជុំ, ២-ពិនិត្យកូរ៉ុម, ៣-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំសាមញ្ញលើកទី១២ របស់ក្រុមប្រឹក្សា ខេត្ត, ៤-ពិនិត្យ និងអនុ ម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី១១ របស់ ក្រុមប្រឹក្សាខេត្ត។ ៥-ពិនិត្យ និងអនុម័តរបាយការណ៍ប្រចាំខែឧសភា ឆ្នាំ២០២០ ស្ដីពី ការអនុវត្តការងាររបស់រដ្ឋបាលខេត្ត (គិតចាប់ពីថ្ងៃទី២០ ខែមេសា ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០២០)។ ៦-ពិនិត្យ និងអនុម័តលើសេចក្តីព្រាងប្រតិទិននៃកិច្ចប្រជុំរបស់ក្រុមប្រឹក្សា ខេត្តព្រះសីហនុ អាណត្តិទី៣ ចាប់ពីខែកក្កដា ឆ្នាំ២០២០ ដល់ខែកក្កដា ឆ្នាំ២០២១។ ៧-ស្តាប់របាយការណ៍របស់គណ:កម្មាធិការនានារបស់ក្រុមប្រឹក្សាខេត្ត និងរបាយការណ៍ របស់ការិយាល័យប្រជាពលរដ្ឋខេត្តព្រះសីហនុ -គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ -គណៈកម្មាធិការលទ្ធកម្ម -គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស -គណៈកម្មាធិការគ្រប់គ្រងមណ្ឌលអភិវឌ្ឍន៍ធនធានមនុស្សខេត្ត -គណៈកម្មាធិការរៀបចំដែនដី នគរូបនីយកម្មខេត្ត  -ការិយាល័យប្រជាពលរដ្ឋខេត្តព្រះសីហនុ និង ៨-មតិបូកសរុបរបស់ ប្រធានក្រុមប្រឹក្សាខេត្ត។

ឯកឧត្តម សូ ជុងហួរ អនុប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ មានប្រសាសន៍ កោតសរសើរ និងវាយតម្លៃនៃកិច្ចសហប្រតិបត្តិការរវាងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលបាន បំពេញការងារ តាមតួនាទី ភារកិច្ចទទួលបានលទ្ធផលល្អ ហើយក៏ជាមោទនភាពដែល យើងទាំងអស់គ្នាបានខិតខំអនុវត្តន៍ការងារតាមផែនការធ្វើឱ្យខេត្តព្រះសីហនុ មានការអភិវឌ្ឍ រីកចម្រើនយ៉ាងឆាប់រហ័ស។

ទន្ទឹមនឹងការរីកចម្រើនយើងត្រូវតែបន្តខិតខំបន្ថែមទៀត ដើម្បីអភិវឌ្ឍន៍នូវហេដ្ឋារចនា សម្ព័ន្ធផ្លូវថ្នល់ អគារខ្ពស់ៗ ធ្វើឱ្យមានកំណើនសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់បងប្អូនប្រជា ពលរដ្ឋកាន់តែប្រសើរឡើងកាត់បន្ថយភាពក្រីក្រ៕

ដោយ ងូ សុមុនី