អតីតរដ្ឋមន្រ្តីការពារជាតិអាមេរិកបាននិយាយថាលោកត្រំាព្យាយាមបែងចែកពលរដ្ឋអាមេរិក

វិទ្យុជាតិកម្ពុជាំ/ អត្ថបទ ឆាយ វីកាល
ប្រភព ឆានែឡញូវអាស៊ី (០៤.០៦.២០)

លោកយីម ម៉ាទីស​ អតីតរដ្ឋមន្រ្តីការពារជាតិ​បាន​បន្ទោសយ៉ាងខ្លាំងដល់លោកដូណាល់ត្រាំ
ដោយចោទប្រកាន់ប្រធានាធិបតីថាបានព្យាយាមបែងចែកពលរដ្ឋអាមេរិកនិងគ្មានភាពជាអ្នកដឹកនាំដែ
លមានភាពចាស់ទុំនៅពេលដែលប្រទេសនេះទទួលរ៉ងនូវបាតុកម្មតវ៉ាជាច្រើនថ្ងៃ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលត្រូវបានផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណេត
លោកអតីតរដ្ឋមន្ត្រីការពារជាតិ យីម មាទីស​បាននិយាយថាលោកដូណាល់ត្រាំជាប្រធានាធិបតីទីមួយដែលលោកជួបនៅក្នុងជីវិតដែលមិនព្យាយាមបង្រួបបង្រួមពលរដ្ឋអាមេរិក។

លោកអតីតរដ្ឋមន្ត្រីការពារជាតិ ដែលបានលាលែងពីតំណែងកាលពីខែធ្នូឆ្នាំ ២០១៨ជុំវិញបទបញ្ជារបស់លោក ត្រា
អំពីការដកកងទ័ពចេញពីប្រទេសស៊ីរីក៏បានសម្តែងការគាំទ្រដល់ក្រុមបាតុករដែលធ្វើបាតុកម្មប្រឆាំងនឹង
ការរើសអើងជាតិសាសន៍ក្នុងប្រទេស។