លោកត្រាំមិនបានពិចារណាដាក់ទណ្ឌកម្មលើប្រទេសចិនចំពោះបញ្ហាទីក្រុងហុងកុងទេ

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល
ប្រភព រ៉យតឺរ (០៤.០៦.២០)

អាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ត្រាំបាននិយាយកាលពីថ្ងៃពុធថាគាត់មិនបានពិចារណាដាក់ទណ្ឌកម្មលើប្រទេសចិនចំពោះគម្រោងរបស់ក្រុងប៉េកាំងក្នុងការដាក់ច្បាប់សន្តិសុខជាតិនៅទីក្រុងហុងកុងនោះទេ។

លោកត្រាំក៏បាននិយាយនៅថ្ងៃពុធនេះថាលោកមិនបានគិតអំពីរឿងនោះទេនៅពេលដែលត្រូវបានគេសួរនៅក្នុងបទសម្ភាសន៍មួយថាតើលោកត្រាំកំពុងគិតអំពីការដាក់ទណ្ឌកម្មលើប្រទេសចិនដែរឬទេ ។

ប៉ុន្តែលោកបានសរសើរចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយដែលប្រទេសទាំងពីរបានចុះហត្ថលេខាកាលពីខែមករាកន្លងមក។