ប្រឡាយទឹកស្ទឹងមានជ័យ  ប្រែក្លាយពីអាងស្ដុកទឹកស្អុយ ទៅជាប្រឡាយបេតុង និងអាចរំដោះទឹកចេញពីគ្រប់តំបន់

AKP ភ្នំពេញ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០—-

ប្រឡាយទឹកស្ទឹងមានជ័យ បានប្រែក្លាយពីអាងស្ដុកទឹកស្អុយ ទៅជាប្រឡាយបេតុង ស្រស់​ស្អាត គ្មានក្លិនស្អុយ និងជាច្រករំដោះទឹកគ្រប់តំបន់ ក្នុងរាជធានីភ្នំពេញ។

នៅលើផេកផ្លូវការបស់សម្ដេចតេជោ ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ បានសរសេរថា អាងទឹកស្អុយស្ទឹងមានជ័យ ក្លាយជាប្រឡាយបេតុង ស្រស់ស្អាត គ្មានក្លិនស្អុយ និងជាច្រក​រំដោះទឹកគ្រប់តំបន់។

ក្រោយពីការដាក់ចេញនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន តាមរយៈសាលារាជធានីភ្នំពេញនៅពេលនេះ ប្រឡាយទឹកស្ទឹងមានជ័យ បានប្រែក្លាយប្រឡាយស្ទឹងមានជ័យ ពីអាងស្ដុកទឹកស្អុយ ទៅជា​ប្រឡាយបេតុងយ៉ាងស្អាត គ្មានក្លិនស្អុយ និងអាចរំដោះទឹកចេញពីគ្រប់តំបន់ ជាពិសេស នឹង​ដោះស្រាយបញ្ហាទឹកជន់លិច នៅខណ្ឌមានជ័យ និងខណ្ឌសែនសុខ ខណៈដែលប្រជាពលរដ្ឋ​ដែលរស់តាមមាត់ច្រាំងប្រឡាយស្ទឹងមានជ័យទទួលបានដី សម្រាប់សាងសង់ផ្ទះ និងជាកម្ម​សិទ្ធិ​ស្របច្បាប់ នៅនឹងកន្លែងតែម្តង តាមគោលនយោបាយ ឈ្នះ ឈ្នះ របស់សម្ដេចតេជោ​នាយករដ្ឋមន្ត្រី។

សម្ដេចតេជោក៏សូមបងប្អូនប្រជាពលរដ្ឋចូលរួមប្រើប្រាស់សមិទ្ធផលដែលបានកសាងនេះ ឱ្យបានគង់វង្ស  នឹងរួមគ្នាធ្វើអនាម័យក្នុងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ដើម្បីរក្សា​ភាព​ស្អាតនៅតាមទីកន្លែរស់នៅ៕ដោយ៖ ជឹម ណារី