អាជ្ញាធរជាតិអប្សរាគ្រោងបញ្ចប់ដំណើរការជួសជុលព្រះវិហារបុរាណវត្តរាជបូណ៌ នៅខែតុលា ឆ្នាំ២០២០ ខាងមុខនេះ

AKP សៀមរាប ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០–

លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅរសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០នេះថា អាជ្ញាធរជាតិអប្សរាគ្រោងនឹងបញ្ចប់ដំណើរការជួសជុលព្រះវិហារបុរាណវត្តរាជបូណ៌ ដំណាក់ទី៣ នៅខែតុលា ខាងមុខនេះ បន្ទាប់ពីចាប់ផ្តើមតាំងពីថ្ងៃទី២៦ ខែឧសភា កន្លងទៅនេះ ដែលការជួសជុលដំណាក់កាលទី៣នេះទទួលបានការជួយជ្រោមជ្រែងផ្នែកបច្ចេកទេស និងឧបត្ថម្ភជាថវិកាពីអាជ្ញាធរជាតិអប្សរា។
រូបថត៖ ឃុត សៅ