ឯកឧត្តម ខៀវ កាញារីទ្ធ ដឹកនាំប្រតិភូក្រសួងព័ត៌មាន អញ្ជើញធ្វើទស្សនកិច្ចនៅស្ថានីយទូរទស្សន៍ PNN

AKP ភ្នំពេញ ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០–

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដឹកនាំប្រតិភូក្រសួង អញ្ជើញធ្វើទស្សនកិច្ចនៅស្ថានីយទូរទស្សន៍ PNN ដែលមានទីតាំងនៅភូមិព្រែកតារ័ត្ន សង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២០ ដើម្បីស្វែងយល់ពីការងារទូទៅ និងការផ្សាយតាមប្រព័ន្ធឌីជីថលរបស់ទូរទស្សន៍នេះ ។

រូបថត៖ ខឹម សុវណ្ណារ៉ា