ការដាក់អ្នកដំណើរឱ្យនៅដាច់ដោយឡែកនៅចក្រភពអង់គ្លេសមានសារៈសំខាន់ណាស់ដើម្បីចៀសវាងរលកចម្លងជាលើកទី ២

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព​ រ៉យតឺរ (០៣.០៦.២០)

អង់គ្លេស៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងរដ្ឋមន្រ្តីដឹកជញ្ជូនរបស់ចក្រភពអង់គ្លេសបាននិយាយថាការដាក់ឲ្យនៅ​ដាច់ដោយឡែកសម្រាប់អ្នកដំណើរដែលធ្វើដំណើរមកពីបរទេសនឹងត្រូវចាប់ផ្តើមពីថ្ងៃទី ៨ ខែមិថុនាខាងមុខនេះ ។ លោករដ្ឋមន្រ្តីទំាងពីរបានបញ្ជាក់ថា វិធានការនេះ មានសារៈសំខាន់ណាស់ដើម្បីចៀសវាងរលក​នៃការផ្ទុះឡើងនៃវីរុសកូវីដ១៩ ជាលើកទី ២ នៅក្នុងប្រទេស ។

រាល់ការមកដល់របស់ភ្ញៀវអន្តរជាតិរួមទាំងជនជាតិអង់គ្លេសដែលត្រឡប់មកវិញនឹងត្រូវដាក់ឲ្យនៅដាច់ដោយឡែករយៈពេល ១៤ ថ្ងៃព្រមទាំងត្រូវផ្តល់ព័ត៌មានលម្អិតអំពីកន្លែងដែលពួកគេ​ស្នាក់នៅ​ ។  ប៉ុន្តែវិធានការនេះក៏ទទួលបានការរិះគុណពីក្រុមហ៊ុនអាកាសចរណ៍ក្រុមអាជីវកម្មនិងអ្នកនយោបាយមួយចំនួនផងដែរ។

រដ្ឋមន្រ្តីទំាងពីរបាននិយាយថារហូតមកដល់ពេលនេះការធ្វើតេស្តិ៍រកវីរុសកូវីដ១៩ ឬការវាស់សីតុណ្ហភាព​មិនមានប្រសិទ្ធភាពទេព្រោះអ្នកដំណើរដែលឆ្លងមេរោគប្រហែលជាមិនទាន់ចេញរោគសញ្ញាអ្វីឡើយ។